Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នក​ជំងឺមហារីក​ងាក​មក​រក​ការព្យាបាល​ដោយ​ប្រើ​សត្វ​ចិញ្ចឹម​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ លោក​វេជ្ជបណ្ឌិត វី​រ៉ាវុត អ៊ី​ម​សាម​រ៉ា​ន (Wirawut Imsamran) អគ្គនាយករង​នៃ​នាយកដ្ឋាន​សេវា​វេជ្ជសាស្ត្រ បាន​និយាយថា បន្ទាប់​ពី​ឆ្លងកាត់​ការវះកាត់ ការព្យាបាល​ដោយ​កាំរស្មី និង​ការព្យាបាល​ដោយ​ប្រើ​គីមី អ្នក​ជំងឺមហារីក​មិន​គ្រាន់តែ​ទទួល​រង​នូវ​រោគសញ្ញា​ជំងឺមហារីក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រង​ផល​ប៉ះពាល់​ពី​ការព្យាបាល​ទៀតផង​ជា​ការឈឺចាប់​រាង​​កាយ​ដែល​ពង្រីក​ចូល​ទៅដល់​ផ្លូវចិត្ត បណ្តាល​ឱ្យ​មាន​ការ​ថប់​បារម្ភ ភាព​តានតឹង ការធ្លាក់​ទឹកចិត្ត និង​ការ​អស់សង្ឃឹម​។​

​ទុក្ខព្រួយ​ក្នុងចំណោម​អ្នក​ជំងឺមហារីក ជាពិសេស​ករណី​កម្រិត​ខ្ពស់​បាន​នាំឱ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បំបាត់​ការឈឺចាប់​ដោយ​ប្រើ​អារម្មណ៍​រីករាយ​និង​ការ​សម្រាក​ដែល​ជា​ទូទៅ​បាន​មកពី​អ្វី​ដែល​​ពួក​គេ​ចូលចិត្ត​។​

​យោង​តាម​លោក​វេជ្ជបណ្ឌិត អា​ឌី​សៃ ផាត់​ថា​តាង (Adisai Pattatang) នាយក​មន្ទីរពេទ្យ​មហាវិ​ជ្ជ​រ៉ា​ឡុងកន​ថន​យ៉ាបុ​រី (Maha Vajiralongkorn Thanyaburi)​ការព្យាបាល​ដោយ​​សត្វ​ចិញ្ចឹម​អាច​ជា​ចម្លើយ​ជំនួស​ឱសថ​សម្រាប់​អ្នក​ជំងឺមហារីក​កម្រិត​ខ្ពស់ ដែល​ស្រឡាញ់​សត្វ​ឆ្កែ​។ លោក​បាន​ពន្យល់ថា​”​នេះ​គឺ​ដើម្បី​ធានា​ថា​អ្នកជំងឺ​មានបទពិសោធន៍​ជីវិត​ល្អ​បំផុត​ដែល​អាច​ធ្វើទៅបាន​​ក្នុងអំឡុងពេល​វេលា​សេសសល់​របស់​ពួកគេ​”​។​

​លោក​វេជ្ជបណ្ឌិត​អា​ឌី​សៃ​បាន​និយាយថា “​ការ​លេង​ជាមួយ​សត្វ​ឆ្កែ​គឺជា​សកម្មភាព​ដែល​ពួកគេ​ចូល​ចិត្ត​និង​ស៊ាំ​ជាមួយ វា​ជួយ​កាត់បន្ថយ​ការ​ថប់​បារម្ភ​និង​លើកកម្ពស់​អារម្មណ៍​វិជ្ជមាន​ចំពោះ​អ្នកជំងឺ​​និង​សាច់ញាតិ​”​។​

​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ថែទាំ​អ្នក​ជំងឺមហារីក មន្ទីរពេទ្យ​មហាវិ​ជ្ជ​រ៉ា​ឡុងកន​ថន​យ៉ាបុ​រី​បាន​អនុវត្ត​ការព្យាបាល​ដោយ​សត្វ​ចិញ្ចឹម​តាំងពី​ឆ្នាំ ២០១០ ហើយ​កម្មវិធី​នេះ​បាន​បន្ត​រីកចម្រើន​តាំងពី​ពេលនោះ​មក​។​

​បាត់​ឌី (Buddy) និង​ខៅ ពុ​ន (Khao Pun) គឺជា​ពូជ​ឆ្កែ Labrador Retriever នៅក្នុង​កម្មវិធី​។ វេជ្ជបណ្ឌិត​អា​ឌី​សៃ​បាន​និយាយថា “​យើង​ប្រើ​ពូជ​ឆ្កែ​នេះ​ព្រោះ​វា​មាន​ភាព​រួសរាយ​រាក់ទាក់ ចូលចិត្ត​លេង និង​ចុះសម្រុង​ជាមួយ​មនុស្ស ដែល​ស័ក្តិសម​សម្រាប់​អ្នកជំងឺ​”៕

អ្នក​ជំងឺមហារីក​នៅ​ថៃ​ងាក​មក​ព្យាបាល​ដោយ​ប្រើ​សត្វ​ចិញ្ចឹម

Post navigation