Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកទេសចរ​ចិន​វិល​មក​កោះ​បាលី​វិញ ក្រោយ​ខកខាន​បី​ឆ្នាំ​

Views: 7

​ប្រែ​សម្រួល : ​កញ្ញា​ដាលី​ស (VNExpress) ៖ ដោយ​ពាក់មួក “​បាលី​” ពណ៌​លឿង​ដែល​មាន​ពាក្យ​សរសេរថា “​អ្នកជិះ​ស្គី​” អ្នកទេសចរ​ចិន​បាន​ដើរ​តាម​មាត់សមុទ្រ​ខៀវស្រងាត់​នៃ​តំបន់​ទេសចរណ៍​​ដ៏​ពេញ​និយម​របស់​ឥណ្ឌូនេស៊ី ដោយ​បំភ្លេចចោល​ទុក្ខលំបា​កកូ​វីដ​១៩​រយៈពេល​បី​ឆ្នាំ​។​

​ដើរលេង​លើ “​កោះ​អណ្តើក​” ធ្វើដំណើរ​មួយថ្ងៃ​ទៅ​កាន់​កោះ​លុម​បុក (Lombok)​ជិតខាង និង លេង​លើ​ឆ្នេរ​សមុទ្រ​ដ៏​ល្បីល្បាញ​របស់​កោះ​បាលី ក្រុម​អ្នកទេសចរ​ដែល​ចាយ​លុយ​ច្រើនជាងគេ​បំផុត​របស់​ពិភព​​លោក​បាន​ត្រឡប់​មក​វិញ បន្ទាប់ពី​ពិធី​បុណ្យចូលឆ្នាំថ្មី​បានចាប់ផ្ដើម ហើយ​ទីក្រុង​ប៉េកាំ​ង​បាន​បើក​ដំណើរការ​ឡើងវិញ​ទៅកាន់​ពិភពលោក​កាលពី​ខែ​មុន​។​

​លោក លី ចាវ​ឡុង (Li Zhao-long) អាយុ ២៨ ឆ្នាំ​ជា​បុគ្គលិក​ក្រុមហ៊ុន​អ៊ិន​ធឺ​ណិ​ត​ក្នុង​ទីក្រុង​គុន​មីង ខេត្ត​យូ​ន​ណាន បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា​”​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​​ធ្វើដំណើរ​ពី​ព្រោះ​មុន​ពេល​ជំងឺ​រាតត្បាត ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​ដំណើរ​ច្រើន ដើរលេង​ជុំវិញ​ពិភពលោក​ដើម្បី​មើល​ទេសភាព ដក​បទពិសោធន៍​វប្ប​ធម៌​និង​មនុស្ស​ផ្សេងៗ​គ្នា​។​បី​ឆ្នាំ​ក្រោយមក អាចមក​​ពី​ប្រទេស​ចិន​ទៅកាន់​ឥណ្ឌូណេស៊ី ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​”​។​

​អ្នកទេសចរ​ចិន​បាន​ស៊ូទ្រាំ​នឹង​ការបិទ​ខ្ទប់​និង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ជា​ច្រើន​ឆ្នាំ ដែល​ជំរុញ​ដោយ​គោលនយោបាយ “​កូ​វីដ​សូន្យ​” របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ក្រោយមក​ស្រាប់តែ​បើក​ប្រទេស​​ឡើង​វិញ​ភ្លាមៗ ហើយ​ក៏​អមដោយ​ការផ្ទុះ​ករណី​ឆ្លង​ខ្លាំង​ផងដែរ​។​

​ឥឡូវនេះ មនុស្ស​មាន​សំណាង​មួយ​ចំនួន ដែល​កាន់​ដង Selfie​និង​ពាក់អាវ​ត្រូពិច និង​មួក​ស្លឹក កំពុង​ធ្វើដំណើរ​ទៅកាន់​កោះ​បាលី ដែល​មាន​រហស្សនាម​ថា “​កោះ​ព្រះ​”​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​អ្នកទេសចរ​ចិន​ទៅកាន់​កោះ​បាលី​បាន​ធ្លាក់ចុះ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​បិទ​ព្រំដែន​របស់​ពួកគេ​នៅ​ពេល​កំពុង​ផ្ទុះ​ជំងឺ​រាតត្បាត​។​ប៉ុន្តែ​រដ្ឋមន្ត្រី​ទេសចរណ៍​​របស់​ឥណ្ឌូនេស៊ី​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ហ្សា​ការតា​មាន​គោលបំណង​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ស្ទុះ​ងើប​ខ្លាំង​ឡើង​វិញ ហើយ​បាន​ប៉ាន់ប្រមាណ​ថា​ប្រទេស​នេះ​នឹង​ស្វាគមន៍​ភ្ញៀវទេសចរ​ចិន​ចំនួន ២៥៣.០០០ នាក់​នៅ​ឆ្នាំ​នេះ​៕

​អ្នកទេសចរ​ចិន​វិល​មក​កោះ​បាលី​វិញ

Post navigation