Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកទោស​រត់ចេញ​ពី​គុក​ស៊ី​រី​ក្រោយ​រញ្ជួយ​ដី​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​

Views: 9

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​យ៉ាងហោច​ណាស់​មនុស្ស​១.៤៤៤​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​រញ្ជួយ​ដី​នៅ​ស៊ី​រី​ដែលមាន​ស្នូល​រញ្ជួយ​នៅ​តួ​ក​គី​។​ពួក​អ្នកទោស​យ៉ាងតិច​២០​នាក់​នៅ​គុក​មួយ​នៅ​ភាគ​​ពាយព្យ​ប្រទេស​ដែល​ដាក់​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​ភាគច្រើន​ក៏​បាន​រត់​គេ​ចចេញពី​គុក​។​

​ពន្ធនាគារ​យោធា​នៅ​ទីប្រជុំជន​រ៉ាចូ​(Rajo)​ក្បែរ​ព្រំដែន​តួ​ក​គី​ដាក់​អ្នកទោស​ប្រមាណ​២.០០០​នាក់ ក្នុងនេះ​១.៣០០​នាក់​ជ​សមាជិក​ក្រុម​រដ្ឋ​អ៊ីស្លាម​។​គុក​នេះ​ក៏​ដាក់​ពួក​យុទ្ធជន​មក​ពី​កងកម្លាំង​ដឹកនាំ​​ដោយ​ពួក​ឃឺ​ដ​ផងដែរ​។​

​មន្ត្រី​ពន្ធនាគារ​ម្នាក់​បាន​និយាយថា «​ក្រោយ​រញ្ជួយ​ដី ទីប្រជុំជន​រ៉ា​ចូរងគ្រោះ​ជាខ្លាំង និង​អ្នកទោស​បានចាប់ផ្តើម​បះបោរ​ប្រឆាំង​និងដណ្តើម​កាន់កាប់​ផ្នែក​ខ្លះ​នៃ​គុក​»​។​រញ្ជួយ​ដី​កំលាំង​៧,៨​រិ​ច្ឆ​ទ័រនិង​រញ្ជួយ​តូច​​ៗ​ជាច្រើន​ទៀត​តាម​ពីក្រោយ បង្ក​ការខូចខាត​ដល់​ពន្ធនាគា​រ​នេះ​ដោយ​ទ្វា​រនិង​ជញ្ជាំង​គុក​ប្រេះ​បាក់​។​

​រដ្ឋាភិបាល​និង​បុគ្គលិក​ផ្តល់ជំនួយ​បាន​និយាយថា រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្លាប់​មនុស្ស​យ៉ាង​តុ​ច​១.៤៤៤​នាក់​នៅ​ស៊ី​រី​។​នៅ​តំបន់​ពាយព្យ​ប្រទេស​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់ មនុស្ស​យ៉ាង​តិច​៧៣៣​នាក់​​បាន​ស្លាប់​និង​ជាង​២.០០០​នាក់​រងរបួស​៕

Post navigation