Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកគាំទ្រ​ម៉ិក​ស៊ិកម្នាក់​យក​កាំបិតចាក់​ទូរទស្សន៍ ក្រោយ​ក្រុម​ជម្រើសជាតិ​ពួកគេ​ជ្រុះ​ចេញពី​វើល​ខា​ប់​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការ​ដែល​ឃើញ​ប្រទេស​របស់​អ្នកធ្លាក់​ចេញ​ពីវើ​លខាប់​គឺ​ពិត​ជា​បទពិសោធន៍ដ៏​ខកចិត្ត​មួយ ប៉ុន្តែ​អ្នកគាំទ្រ​ម៉ិក​ស៊ិកម្នាក់​ប្រហែលជា​បាន​ធ្វើ​រឿង​លើ​ស​ពេក​ហើយ​។​

​ម៉ិក​ស៊ិក​បាន​យក​ឈ្នះ​អា​រ៉ាប៊ីសាអូឌីត ២-១ ក្នុង​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​របស់​ពួកគេ ប៉ុន្តែ​នៅតែ​ធ្លាក់​ដោយ​សារ​គម្លាត​គ្រាប់​បាល់ បន្ទាប់ពី​មាន​ពិន្ទុ​ស្មើ​ជាមួយ​ប៉ូឡូញ​ក្រោយ​ការប្រកួត​បី​លើក​ក្នុង​​ប្រទេស​កាតា​។​

​ហើយ​មួយសន្ទុះ​ក្រោយមក បន្ទាប់​ពី​ការធ្លាក់​របស់​ពួកគេ អ្នកគាំទ្រ​ម៉ិក​ស៊ិ​កម្នាក់មិន​អាចគ្រប់គ្រង​អារម្មណ៍​ខឹងច្រឡោត​របស់ខ្លួន​បាន ដោយ​វីដេអូ​មួយ​បាន​បង្ហាញ​គាត់​ដាល់​កម្ទេច​អេក្រង់​ទូរទស្សន៍ មុន​ពេល​ដក​កាំបិត​ចាក់​ទូរទស្សន៍​ទាំង​កំហឹង​។​

​វីដេអូ​នេះ​បាន​ចាប់ផ្តើម​ជាមួយ​អ្នកគាំទ្រ​ម៉ិក​ស៊ិក​រូបនេះ​ដាល់​ទូរទស្សន៍​ដែល​ដាក់​នៅ​លើ​ជញ្ជាំង មុន​ពេល​រត់​ចេញ​ពី​អេក្រង់​ដើម្បី​យក​កាំបិត​ដ៏​ធំ​មួយ មុន​ពេល​ចាក់​ទូរទស្សន៍​ម្តង​ហើយ​ម្តងទៀត​។ បន្ទាប់មក អ្នកគាំទ្រ​ដ៏​រំជួលចិត្ត​នោះបាន​ដើរចេញ​ពី​ទូរទស្សន៍​បាត់ទៅ​។​

​បន្ទាប់​ពី​ការ​ជ្រុះ​ចេញ​របស់​ម៉ិក​ស៊ិក​ពីវើ​លខាប់ ព័ត៌មាន​នានា​បានបញ្ជាក់​ថា កិច្ចសន្យា​របស់​អ្នក​ចាត់ការ​ទូទៅ​លោក ជើ​រ៉ាដូ ម៉ា​ទីណូ (Gerardo Martino) ត្រូវបាន​បញ្ចប់​៕

អ្នកគាំទ្រ​ម៉ិក​ស៊ិក​ខឹង​ពេ​កដកកាំបិត​ចាក់​អេក្រង់​ទូរទស្សន៍ ក្រោយ​ជម្រើសជាតិ​ពួក​គេ​ធ្លាក់​ពីវើ​លខាប់

Post navigation