Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកឈ្នះក្នុងព្រឹត្តិការណ៍ប្រដាល់ សកលUltimate Pro Boxing 2022

Views: 1

ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់សកល Ultimate Pro Boxing 2022នាថ្ងៃទី៦តុលាម្សិលម៉ិញដែលមាន៥គូនោះកីឡាករដែលចូលរួមភាគច្រើនជាកីឡាករជាម្រើសជាតិ។

កីឡាករ សែត សារិទ្ធប្រកួតចាញ់កីឡាករហ៊ុន គឹមហ៊ាន ។ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមហើយពួកគេជាកីឡាករហាត់ក្នុងក្រុមជម្រើសជាតិជាមួយគ្នា។

កីឡាករអ៊ុត វិចិត្រប្រកួតឈ្នះកីឡាករនៅសុខទីក្នុងប្រភេទម្ងន់៥២គីឡូក្រាមដោយពិន្ទុកីឡាករទាំងពីររូបនេះហាត់នៅក្នុងក្រុមជម្រើសជាតិជាមួយគ្នា ។

សម្រាប់ប្រភេទទម្ងន់៥៧គីឡូក្រាមវិញអ្នកប្រដាល់សៅ រង្សីប្រកួតឈ្នះកីឡាករវណ្ណា លីហៀងដែលហាត់ក្នុងក្រុមជម្រើសជាតិជាមួយគ្នាដោយពិន្ទុ ។ទម្ងន់៨៥គីឡូក្រាមអ្នកប្រដាល់ អ៊ុង ភារាក់ ជាអ្នកប្រដាល់ជម្រើសជាតិប្រកួតឈ្នះអ្នកប្រដាល់Martin Chmieloមកពីក្លិបខេត្តកំពតដោយពិន្ទុ ។

សម្រាប់ទម្ងន់៦៧គីឡូក្រាមវិញអ្នកប្រដាល់ពេញ វណ្ណថងក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកួតចាញ់អ្នកប្រដាល់Remi Aleye ដែលហាត់ក្នុងក្រុមជម្រើសជាតិដោយពិន្ទុ ។

ក្រោយការប្រកួតលោក ប៊ុយ សុភ័ណ្ឌដែលជាអគ្គលេខាធិការសហព័ន្ធបានធ្វើការកត់សំគាល់ថាទាំងកម្លាំង និង បច្ចេកទេសរបស់ពួកគេមានការរីកចម្រើនច្រើន ។ព្រឹត្តិការណ៍នេះការប្រកួតលើកទី២នឹងធ្វើនៅពាក់កណ្ដាលខែវិច្ឆិកាព្រោះចាប់ពីថ្ងៃទី១៥តុលាទៅក្រុមកីឡាករជម្រើសជាតិត្រូវទៅបោះជម្រំហ្វឹកហាត់នៅប្រទេសថៃរយៈពេល២សប្ដាហ៍ ។

បន្ទាប់ពីបញ្ចប់ការបោះជំរុំសប្ដាហ៍នៅប្រទេសថៃក្រុមកីឡាករប្រដាល់ជម្រើស
ជាតិត្រូវចេញទៅប្រកួតជើងឯកទ្វីបអាស៊ីនៅប្រទេសហ្សកដង់ហេតុនេះហើយទើបការប្រកួតលើកទី២ត្រូវអូសបន្លាយដល់ពាក់កណ្ដាខែវិច្ឆិកាបែបនេះ ៕សរន

Post navigation