Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកជំនាញ​ខាង​ប្រជាជន​ថៃ​និយាយថា ដើម្បី​ទប់ទល់​នឹង​កំណើត​ទាប​គឺ​ត្រូវ​ផ្តោត​លើ​មនុស្ស​ចាស់​

Views: 11

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ដូច​ប្រទេស​ដទៃ​ទៀត​ដែរ ថៃ​កំពុង​ប្រឈម​នឹង​ការធ្លាក់​ចុះ​អត្រាកំណើត​ទ្វេ​ដង​និង​សង្គម​ដែល​សម្បូរ​មនុស្ស​ចាស់​។​

​ខណៈ​អាជ្ញាធរ​កំពុង​ព្យាយាម​លើកទឹកចិត្ត​គូ​ស្វាមីភរិយា​ឱ្យ​បង្កើត​កូន​កាន់តែ​ច្រើន​អ្នកជំនាញ​ផ្នែក​ផែនការ​គ្រួសារ​កំពុង​ជំរុញ​ឱ្យ​មាន​ការយកចិត្ត​ទុកដាក់​ចំពោះ​គំនិត​ផ្តួចផ្តើម​ដែល​អនុញ្ញាត​​ឱ្យ​ពលរដ្ឋ​វ័យ​ចំណាស់​រក្សា​ផលិតភាព​។​

​ជំនួយការ​សាស្ត្រាចារ្យ លោក ពី​យ៉ា​ឆាត ភី​រម្យ​ស្វាត (Piyachart Phiromswad) ដែល​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ប្រជាជន បាន​និយាយថា​”​យើង​ត្រូវតែ​គិត​ឡើង​វិញ​នូវ​ការយល់ឃើញ​របស់​យើង​​ចំពោះ​ប្រជាជន​វ័យ​ចំណាស់​។ ពីព្រោះ​ប្រសិនបើ​យើង​មិន​បង្វែរ​បញ្ហា​ប្រឈម​នេះ​ទៅ​ជា​ឱកាស​ទេ វា​នឹង​ក្លាយទៅជា​វិបត្តិ​ពេញបន្ទុក​”​។​

​លោក​គិតថា​វា​មិន​មាន​ប្រសិទ្ធភាព​ទេ​ក្នុងការ​បញ្ចុះបញ្ចូល​គូ​ស្វាមីភរិយា​ឱ្យ​បង្កើតកូន​បន្ថែមទៀត ដោយសារតែ​ការផ្លាស់ប្តូរ​អាកប្បកិរិយា​ចំពោះ​គ្រួសារ អាជីព​ការងារ និង​របៀបរបប​រស់​នៅ​។​

​លោក​និយាយថា “​ភស្តុតាង​បាន​បង្ហាញថា វា​មិន​អាច​ទៅរួច​ទេ​ក្នុងការ​បង្វែរ​ការធ្លាក់​ចុះ​នៃ​អត្រា​មានកូន​។ យើង​ត្រូវតែ​បង្វែរ​ការយកចិត្តទុកដាក់​លើ​មនុស្ស​ដែល​មាន​ស្រាប់​ហើយ​មើលទៅ​មនុស្ស​ចាស់​​ជា​ប្រភព​នៃ​ផលិតភាព​” ដោយ​កត់សម្គាល់ថា បច្ចេកវិជ្ជា ការថែទាំ​សុខភាព និង​ការផ្លាស់ប្តូរ​ផ្នត់គំនិត អាច​ឱ្យ​មនុស្ស​ចាស់​ត្រឡប់​ចូល​ទៅ​ក្នុង​កម្លាំង​ការងារ​វិញ​ឬ​ចូលរួម​ចំណែក​តាម​វិធី​ដ៏​មាន​អត្ថន័យ​។​

“​ប្រសិនបើ​មនុស្ស​មាន​សុខភាព​ល្អ ហើយ​នៅតែ​អាច​ធ្វើការ​បាន ដូច្នេះ​អាយុ ៦០ ប្រហែល​ជា​អាយុ ៤០ ថ្មី​”៕

អ្នកជំនាញ​ខាង​ផែនការ​គ្រួសារ​ក្នុង​ប្រទេស​ថៃ​បាន​និយាយថា គំនិត​ផ្តួចផ្តើម​ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វ័យ​ចំណាស់​រក្សា​ផលិតភាព​ក្នុង​កម្លាំង​ការងារ គួរតែ​ត្រូវបាន​ផ្តល់​ការយកចិត្តទុកដាក់​បន្ថែមទៀត

Post navigation