Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ដ្រ​ចិន​និយាយថាកូវី​ដ​១៩​បាន​បំប្លែង​ហើយ ចឹង​គួរតែ​ប្តូរ​ឈ្មោះ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​,​បំណង (​ស្ត្រេត​ថែមស៍​) ៖ អាជ្ញាធរ​ឈានមុខ​គេ​ខាង​ឱសថ​បុរាណ​ចិន​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​៧​ធ្នូ​នេះ​ថា ចិន​គួរតែ​ប្តូរ​ឈ្មោះ​ផ្លូវការ​របស់​ខ្លួន​សម្រាប់កូ​វីដ​១៩ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការ​បំប្លែង​ខ្លួន​នៃ​មេរោគ​នេះ ហើយ​អ្នកជំងឺ​ដែល​មាន​រោគសញ្ញា​ស្រាល​គួរតែ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​។​

​លោកស្រី គូ សៀវ​ហុង (Gu Xiaohong)​បាន​ប្រាប់​កាសែត Beijing Daily ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ថា ឈ្មោះ​ចិន​សម្រាប់​មេរោគ​កូរ៉ូណា ដែល​គេ​កំណត់ថា​ជា​ជំងឺ​បង្ក​ឱ្យ​រលាក​សួត​នោះ​គួរតែ​​ប្តូរ​ឈ្មោះ​ដើម្បី​ហៅ​វា​ថា​ជា​មេរោគ​ឆ្លង​មួយ​។​

​វិធីសាស្ត្រ​របស់​ចិន​ចំពោះកូ​វីដ​១៩ ដែល​សង្កត់ធ្ងន់​លើ​ការ​ធ្វើតេស្តិ៍​រាលដាល​និង​ការធ្វើចត្តា​ឡីស័​ក​ករណី​វិជ្ជមាន​នៅក្នុង​កន្លែង​ឯកទេស គួរតែ​ប្តូរ​ពី “​ការរកឃើញ​អកម្ម​” ទៅជា “​ការការពារ​សកម្ម​”​ដោយ​​ត្រូវ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​សម្រាប់​ករណី​ស្រាល​។​

​លោកស្រី​គូ​បាន​និយាយថា ផ្នែក​ជំងឺឆ្លង​នៃ​សមាគម​ឱសថ​ចិន ដែល​លោកស្រី​ដឹកនាំ បាន​ឈាន​ដល់​ការឯកភាព​គ្នា ដើម្បី​ផ្លាស់ប្តូរ​របៀប​ដែល​ពួកគេ​ពណ៌នា​អំពី​មេរោគ​នេះ​។​

​ការលើកឡើង​របស់​លោក​ស្រី​គឺ​ស្រប​នឹង​ការបន្ទន់​សំឡេង​នា​ពេល​ថ្មីៗ​នេះ​ពី​អ្នកជំនាញ​សុខភាព​របស់​ចិន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចំពោះកូ​វីដ​១៩​ខណៈ​អាជ្ញាធរ​បាន​បន្ធូរបន្ថយ​នូវ​អ្វី​ដែល​នៅតែ​​ជា​ការទប់ស្កាត់​កូវី​ដ​១៩​ដ៏​តឹងតែង​បំផុត​មួយ​ចំនួន​របស់​ពិភពលោក​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ចិន​គួរតែ​បង្កើន​ប្រសិទ្ធភាព​វិធានការ​បង្ការ​និង​គ្រប់គ្រង​ការរីក​រាលដាល​មេរោគ​នៅ​ឆ្នាំ​ក្រោយ​ខណៈ​ខ្លួន​ព្យាយាម​សម្របសម្រួល​គោល​​នយោបាយ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាមួយ​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម បន្ទាប់ពី​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​របស់​បក្ស​កុម្មុយនីស្ត​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ចិន​នឹង​ផ្តោត​លើ​ស្ថិរភាព​កំណើន ការងារ និង​តម្លៃ ខណៈ​ទប់ស្កាត់​និង​បន្ថយ​ហានិភ័យ​ជា​ប្រព័ន្ធ​សំខាន់ៗ​បន្ទាប់​ពី​ការិយាល័យ​នយោបាយ​​ដែល​មាន​សមាជិក ២៤ នាក់​ដឹកនាំ​ដោយ​ប្រធានាធិបតី ស៊ី ជីន​ភីង បាន​ជួបប្រជុំ​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ក្រោយ​។​

​បុគ្គលិក​សុខាភិបាល​រង់ចាំ​ធ្វើតេស្តិ៍​អ្នកដំណើរ​សម្រាប់កូ​វីដ​១៩ បន្ទាប់ពី​មក​ដល់​ស្ថានីយ​រថភ្លើង​ហុង​ឈាវ​ក្នុង​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃទី ៦ ខែ​ធ្នូ

​ចិន​នៅ​ថ្ងៃ​ពុធ​ទី​៧​ធ្នូ​នេះ​បាន​ប្រកាសកែប្រែ​ទូទៅ​លើ​របប​គ្រប់គ្រង​កូវី​ដ​១៩​ដ៏​តឹងរ៉ឹង​នា​ពេល​កន្លងមក​របស់​ខ្លួន ដោយ​បន្ថយ​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវី​ដ​១៩ ដែល​បាន​ធ្វើអោយ​​ប៉ះពាល់​សេដ្ឋកិច្ច​របស់​មហាអំណាច​មួយ​នេះ​ជា​ខ្លាំង​និង​នាំ​អោយ​ប្រជាជន​មិន​សប្បាយ​ចិត្ត​ផង​។​

​ការបន្ធូរបន្ថយ​ដែល​រួមមាន ការអនុញ្ញាត​អោយ​អ្នក​កើតកូ​វីដ​ចេញ​រោគសញ្ញា​ស្រាលឬ​មិន​ចេញ​រោគសញ្ញា​អាចធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ និង​ទម្លាក់​ចោល​ការប្រមូល​ប្រជាជន​មក​ធ្វើតេស្តិ៍​រក​មេរោគ​ទ្រង់​​ទ្រាយ​ធំៗ​និង​ការ​តំរូវ​អោយ​ប្រជាជន​ធ្វើតេស្តិ៍​បញ្ជាក់គ្មា​ន​កូវី​ដ​១៩​មុន​ធ្វើដំណើរ​ទៅ​កាន់​ទីកន្លែង​ណា​មួយ​ក្នុង​ប្រទេស​នោះ ជា​សញ្ញា​ខ្លាំង​បំផុត​ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កំពុង​ត្រៀម​អោយ​​ប្រជាជន​១,៤​ពាន់​លាន​នាក់​របស់​ខ្លួន​រៀន​រស់នៅ​ជាមួយ​មេរោគ​នេះ ដូច​ប្រទេស​ភាគច្រើន​បំផុត​ក្នុង​លោក​អនុវត្ត​ដែរ​។​

​ទោះ​ជា​ព្រំដែន​ចិន​នៅ​បន្ត​បិទ​ភាគច្រើន ក៏​ប្រជាជន​ចិន​អបអរ​ចំពោះ​ការកែប្រែ​នេះ​ដែល​នៅ​ទី​បំផុត​អាច​នាំ​ចិន​ចូលក្នុង​ពិភព​មួយ​ក្រោយ​វីរុស​កូរ៉ូណា​បាន​លេចមុខ​ដំបូង​គេ​នៅ​ទីក្រុង​អ៊ូ​ហាន​ភាគ​​កណ្តាល​ចិន​។​

​ពួក​អ្នកវិភាគ​ក៏​ដូចគ្នា បាន​ស្វា​គម៍​ការផ្លាស់ប្តូរ​យុទ្ធវិធី​នេះ ដោយ​សង្ឃឹម​ថា​វា​អាច​ជំរុញ​អោយ​សេដ្ឋកិច្ច​និង​លុយ​ចិន​ដែល​កំពុង​ស្ពឹក​មាន​សកម្មភាព​ឡើងវិញ ហើយ​បង្ក​កំណើន​សេដ្ឋកិច្ច​សកល​៕

អាជ្ញាធរចិនលែងតំរូវអោយអ្នកចង់ធ្វើដំណើរទៅណាមកណាក្នុងស្រុក ធ្វើតេស្តិ៍រកកូវីដ១៩ជាមុនទៀតហើយ

Post navigation