Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកកាសែត​BBC​ត្រូវ​ចាប់ខ្លួន​ក្នុងពេល​យក​ព័ត៌មាន​អំពី​បាតុកម្ម​ប្រឆាំង​វិធានការ​​កូ​វីដ១៩នៅ​ក្រុង​ប៉េកាំង​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សារព័ត៌មាន​BBC​បាន​និយាយថា អ្នកយក​ព័ត៌មាន​របស់​ខ្លួន​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​និង​វាយដំ​ដោយ​ប៉ូលីស​នៅ​ក្រុង​ប៉េកាំង​ក្នុងពេល​រូបគេ​កំពុង​យក​ព័ត៌មាន​ស្តីពី​បា​តុ​​កម្ម​របស់​ប្រជាជន​ចិន​ប្រឆាំងនឹង​វិធានការ​ប្រឆាំង​កូវី​ដ​១៩​ដ៏​តឹងតែង​។​

​អ្នកកាសែត អេ​ដ ឡរ​រេ​នស៍ ត្រូវ​ប៉ូលីស​ចិន​ចាប់វាយ​ខ្នោះ​ក្នុងពេល​យក​ព័ត៌មាន​អំពី​បាតុកម្ម​នៅ​ក្រុង​ប៉េកាំង មុនពេល​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ប៉ុន្មាន​ក្រោយ​

​សូមបញ្ជាក់​ថា មនុស្ស​រាប់រយ​នាក់​បាន​ចេញ​មក​តាម​ដង​វិថី​ក្នុង​ទីក្រុង​ចិន​ជាច្រើន រួម​ទាំង​រដ្ឋធានី​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ ក្នុងការ​បញ្ចេញ​កំហឹង​ដ៏​កម្រ​ឃើញ​ប្រឆាំងនឹង​ការអនុវត្ត​វិធានការ​​ប្រឆាំង​កូវី​ដ​១៩​ដ៏​តឹងតែង​ជាងគេ​ក្នុង​លោក​។​

​អង្គភាព​សារព័ត៌មាន​អង់គ្លេស​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «BBC​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ការប្រព្រឹត្ត​លើ​អ្នកកាសែត អេ​ដ ឡរ​រេ​នស៍​(Ed Lawrence)​របស់​យើង ដែល​​ត្រូវបាន​ចាប់ខ្លួន​និង​ដាក់​ខ្នោះដៃ​ក្នុងពេល​យក​ព័ត៌មាន​អំពី​ការតវ៉ា​ប្រឆាំង​នៅ​ក្រុង​ប៉េកាំង​។​យើង​មិន​ទាន់​ទទួលបាន​ការពន្យល់​ឬ​ការសុំ​ទោស​ផ្លូវការ​ពី​អាជ្ញាធរ​ចិន​នៅ​ឡើយ​ទេ​»​។​

​ទោះជា​យ៉ាងណា មន្ត្រី​ចិន​បាន​និយាយថា អាជ្ញាធរ​បាន​ចាប់​អ្នកកាសែត​រូបនេះ​ក្នុង​បំណងល្អ​វិញ​ទេ ដោយសារ​កុំអោយ​គាត់​ឆ្លងកូវី​ដ​១៩​ពី​ហ្វូងមនុស្ស​។​

​លោក ឡរ​រេ​នស៍ ដែលជា​អ្នក​យក​ព័ត៌មាន​BBC​ប្រចាំ​ចិន ត្រូវបាន​ឃាត់ខ្លួន​អស់​ប៉ុន្មាន​ម៉ោង​និង​ត្រូវបាន​វាយដំ​និង​ទាត់​ដោយ​ប៉ូលីស មុនពេល​លោក​ត្រូវបាន​ដោះលែង នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​​របស់​BBC៕

​វត្តមាន​ប៉ូលីស​និង​អ្នកប្រឆាំង​តវ៉ា​នឹង​វិធា​ការប្រឆាំង​កូវី​ដ​១៩​របស់​អាជ្ញាធរ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ​

Post navigation