Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកកាសែត​ម្នាក់​ត្រូវ​ជន​អន្ធពាល​កា​.​ប់របួស ក្រោយ​​រាយការណ៍​បង្ក្រាប​​គ្រឿ​.​ង​​ញៀ​.​ន


ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​អ្នក​សារព័ត៌មាន​ផង ត្រូវ​ជន​អន្ធពាល​ចំនួន​០២​នាក់​ជិះ​ម៉ូតូ​ទៅ​កា​.​ប់​ដល់​ក្នុងផ្ទះ​បណ្ដាល​ឲ្យ​រង​របួស​ពេញ​ខ្លួន កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​០២ កុម្ភៈ ដែល​ស្ថិត​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្នុង​សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ក្រោយ​ពី​គាត់​បាន​រាយ​ការ​ណ៏​ជូន​លោកស្នងការ​ខេត្ត ពី​ករណី​គ្រឿ​.​ង​ញៀ​.​ន​។

Picture

បុរស​នោះ​បាន​ប្រាប់​ថា គាត់​ឈ្មោះ ជុំ សុ​ត្រា អ្នក​សារព័ត៌​មាននៅ​ក្នុង​អង្គភាព «​ដំណឹង​ក្នុងស្រុក​» រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ។ គាត់​បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​នៅ​កន្លែង​កើតហេតុ​ថា ជន​អន្ធពាល​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក​ពណ៌​ខ្មៅ បាន​ប្រើប្រាស់​ដាវ​សា​ម៉ូ​រ៉ៃ​ចូល​ទៅ​កាប់​គាត់​ដល់​ផ្ទះ បណ្ដាល​ឲ្យ​ត្រូវ​របួស​ជា​ច្រើន​កន្លែង រួច​ពួក​វា​ជិះ​គេចខ្លួន​ភ្លាម​ៗ​តែ​ម្ដង ។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​សួរនាំ​ជីក​ឬ​ស ជីក​គល់​អំពី​ដើមចម ដែល​នាំ​ឲ្យ​ជន​អន្ធពាល គ្មាន​អត្ត​សញ្ញាណ​​ជិះ​ម៉ូតូ​ទៅ​កា​.​ប់​គាត់​ដល់​ផ្ទះ ។

Picture

លោក ជុំ សុ​ត្រា បាន​ផ្ដល់​ចម្លើយ​ដោយ​រំលឹក​ពី​សាវតា​រឿង​ខ្លះ​ៗ​មុន​ពេល​កើតហេតុ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សង្ស័យ​រឿង​នេះ ផ្ដើម​ចេញពី​រឿង​គំនុំ​រវាង​ខ្ញុំ ជាមួយ​ពួក​គ្រឿងញៀន​»​។ គាត់​និយាយ​ថា «​កាលពី​ជាង​កន្លះ​ខែ​មុន ខ្ញុំ​បាន​រាយ​ការ​ណ៌​ទាំង​ព័ត៌មាន​ផ្ដល់​ទាំង​វត្ថុ​តាង និង​សកម្មភាព​ពួក​ប្រើប្រាស់​ថ្នាំ​ញៀន និង​អ្នក​ជួញដូរ​ថ្នាំ​.​ញៀ​.​ន​ជូន​លោកស្នងការ​ខេត្ត ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង នៅ​ក្នុង​ស្ថានីយ​រថភ្លើង ដើម្បី​ឲ្យ​លោក​ជួយ​អន្តរាគមន៍​ចុះ​បង្ក្រាប​។ ដូច្នេះ ខ្ញុំ​សង្ស័យ​ករណី​នេះ​ហើយ ទើប​ពួក​គ្រឿ​.​ង​ញៀ​.​ន​គុំ​គួ​ន​តាម​ប៉ុនប៉ង​កា​.​ប់ស​.​ម្លា​.​ប់​ខ្ញុំ​ដល់​ផ្ទះ​បែប​នេះ​» ។

Picture

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​និយាយ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ​ថា ករណី​អ្នក​សារព័ត៌​មានបាន​រាយ​ការ​ណ៏​ទៅ​លោកស្នងការ​ខេត្ត ពាក់ព័ន្ធ​នឹង​គ្រឿ​.​ង​ញៀ​.​ន​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​នេះ ពិតជា​មាន​ដូច្នេះ​មែន កាលពី​ជាង​កន្លះ​ខែ​មុន​។ ប្រភព​បាន​បញ្ជាក់​ថា បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​របស់​អ្នក​សារព័ត៌មាន ដែល​ភ្ជាប់​ជាមួយ​នូវ​សកម្មភាព​ជន​ប្រព្រឹត្ត​គ្រឿ​.​ង​ញៀ​.​ន​ត​ផង ទំនង​ពេល​នោះ​អ្នក​សារព័ត៌មាន​នោះ បាន​ចូល​ទៅ​យ៉ាង​កៀក ឬ​ស្ថិត​នៅ​ជាមួយនឹង​សកម្មភាព​នៃ​ក្រុម​ជនល្មើស​កំពុង​ប្រព្រឹត្ត​គ្រឿ​.​ង​ញៀ​.​ន​តែ​ម្ដង​។ លុះ​ប៉ុន្មាន​ថ្ងៃក្រោយ ជនល្មើស​ម្នាក់​ក៏​ត្រូវ​កម្លាំង​ការិយាល័យ​គ្រឿ​.​ង​ញៀ​.​ន​ឃាត់ខ្លួន ស្រប​ពេល​ជន​ម្នាក់​នោះ​មាន​ដីកាចាប់ខ្លួន​ស្រាប់​ផង ។

Picture

ដូច្នេះ សំណុំរឿង​អ្នកកាសែត​ម្នាក់ ត្រូវ​ជនពាល​០២​នាក់ ជិះ​ម៉ូតូ​ទៅ​កាប់​ដល់​ផ្ទះ​ខាងលើ​នេះ គេ​សង្ស័យ​ជន​ដៃដល់​ជា​បក្សពួក​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើ​នេះ​តែ​ម្ដង​។ ប៉ុន្តែ​យ៉ាងណា បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ ដែល​ជា​អ្នក​សារ​ព័​ត៏​មាន​នោះ មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង​លើ​រាង​កាយ ហើយ​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នងការ​ដ្ខា​ន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី ០៣ កុម្ភៈ នេះ​ហើយ​ ។

PicturePicturePicturePicturePicture