Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ផ្ញើលិខិត​ចំហ​ទៅ អង្គភាព​សារព័ត៌មាន និង​សមាគម សារព័ត៌មាន​ខេ​បូ​ចា ដែល​សរសេរ​បំភ្លៃ​ការពិត​

Views: 2

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ផ្ញើលិខិត​ចំហ ជូនទៅ​អង្គភាព​សារព័ត៌មាន និង​សមាគម សារព័ត៌មាន​ខេ​បូ​ចា ដែល​តែងតែ​លើកតម្កើង​ខ្លួនឯង​ថា ជា​អង្គការ​ភាព​សារព័ត៌មាន​ឯករាជ្យ មាន​វិជ្ជាជីវៈ និង​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ឱ្យបាន​ជ្រាបថា​៖ ក្នុង​អត្ថបទ​ជា​ភាសា​អង់គ្លេស ដែល​បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ លើ​គេហរ​ទំព័រ និង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លូន ដែលមាន​ចំណងជើង​ថា “ UN says press freedom in Cambodia remains severely restricted” ដែល​សរសេរ​ដោយ​លោក ឃួន ណា​រី​ម (Khuon Narim) ត្រង់​ក​ឋា​ខណ្ឌ​ទី​១៦ ដែលមាន​ខ្លឹមសារ​ថា ” Information Ministry spokesman, Meas Sophorn, rejected the OHCHR findings, saying they came only from interviews with anti-government journalists and didn’t reflected the overall reality of the media in the country ” ។​

​ត្រង់ចំណុច​នេះ (​ក​ឋា​ខណ្ឌ​ខាងលើ​) អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​សួរ​ទៅ​អង្គភាព សារព័ត៌មាន​នេះ ដូចខាងក្រោម​៖
១.​តើ​អង្គភាព​សារព័ត៌មាន​របស់លោក ដែល​សរសេរ​ខ្លឹមសារ​បែប​ហ្នឹង ថា​តើ​លោក ដកស្រង់​សម្ដី​ខ្ញុំ ត្រង់ចំណុច​ណា នៅក្នុង​សំណេរ​ឆ្លើយតប​ចំនួន ៦ ចំណុច របស់ខ្ញុំ ទៅកាន់​អ្នកសារព័ត៌មាន​របស់​លោក ដែលថា ” …​ពួកគេ​សម្ភាសន៍​តែ​ជាមួយ អ្នកសារព័ត៌មាន ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល …”? បើ​នៅក្នុង​សំណេរ​ឆ្លើយតប ចំនួន ៦ ចំណុច​របស់ខ្ញុំ ទៅកាន់​អ្នកសារព័ត៌មាន​របស់​លោក ខ្ញុំ​ពុំបាន​និយាយ​ទាល់តែសោះ​ថា ” … ពួកគេ​សម្ភាសន៍​តែ​ជាមួយ​អ្នកសារព័ត៌មាន ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល …” នោះ​។

២.​តើ​ក្រុម​លោក ដែល​សរសេរ​ព័ត៌មាន​បំភ្លៃ​ការពិត​បែបនេះ តើ​ក្រុម​លោក មាន​ចេតនា​អ្វី​ឱ្យ​ពិតប្រាកដ​?
៣.​បើ​ក្រុម​លោក​សរសេរ​បំភ្លៃ​ខុសពី​ការពិត​បែបនេះ តើ​អង្គការ​សារព័ត៌មាន​លោក ជា​អង្គភាព​សារព័ត៌មាន ដែល​ឯករាជ្យ មាន​វិជ្ជាជីវៈ និង​គោរព​វិជ្ជាជីវៈ​សារព័ត៌មាន ដូចដែល​ក្រុម​លោក តែងតែ​អះអាង​ដែរឬទេ​?

​ក្នុងការ​ឆ្លើយតប​ជា​ចំហ​នេះ ខ្ញុំ​សូមឱ្យ​អង្គភាព​សារព័ត៌មាន​លោក បញ្ជាក់ជូន​សាធារណជន ជា​សាធារណៈ និង​ស្នើ​សុំឱ្យ​សាធារណជន​ទាំងអស់ ធ្វើការ​វិនិច្ឆ័យ​ដោយ​ខ្លួនឯង ចំពោះ​អង្គភាព​សារព័ត៌មាន​នេះ​ថា តើ​ជា​អង្គភាព​សារព័ត៌មាន​បែបណា​។

​ពាក់ព័ន្ធ​នឹង​ការចេញផ្សាយ​របាយការណ៍ របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា (OHCHR) លោក មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បានធ្វើ​ការឆ្លើយ​ដូចតទៅ​៖ ចំពោះ​របាយការណ៍​នេះ ពុំមាន​អ្វី​ប្លែក និង​ពុំមែន​ជា​រឿង​ថ្មី ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្លាំងពេក​នោះទេ ព្រោះ​ក្រុម​អ្នក សរសេរ​របាយការណ៍​នេះ ពួកគាត់ ប្រមូល​ព័ត៌មាន​តែ​ម្ខាង ឬ​ពី​មនុស្ស​មួយក្រុម​តូច​ប៉ុណ្ណោះ ហេ​ី​យ​យកមក​ធ្វេ​ី​ការសន្និដ្ឋាន និង​វាយតម្លៃ អំពី​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា ថា​ត្រូវបាន​វាយប្រហារ រឹត​ដ្បិត គំរាមកំហែង ឬ​ជ្រៀតជ្រែក ជា​ដេ​ី​ម​នោះ ជា​រឿង​មិន​ត្រឹម នោះ​ឡេ​ី​យ​។ ការសរសេរ​របាយការណ៍​មួយ គួរ​ប្រមូល​ព័ត៌មាន​ឱ្យបាន​ច្រេ​ី​ន និង​គ្រប់​ជ្រុង ជ្រោយ​។ កន្លងមក ទោះបីជា​មានការ​ពន្យល់ បកស្រាយ បំភ្លឺ​ជាច្រើន​លេ​ី​ក​ច្រេ​ី​ន​សារ រួចមក ហេ​ី​យ របស់​ក្រសួង​ព័ត៌មាន និង​ក្រសួង -​ស្ថាប័ន ពាក់ព័ន្ធ​ទៅនឹង​កា​រលេ​ី​កឡេ​ី​ង​ក្នុង របាយការណ៍​នេះ​ក៍ដោយ ក៍​ក្រុម​អ្នកសរសេរ​របាយការណ៍​នេះ មិនបាន​យកទៅ​ធ្វេ​ី​ការ សិក្សា​ស្រាវជ្រាវ និង​ពិចារណា​លេ​ី​ការពន្យល់ បកស្រាយ​បំភ្លឺ​របស់​ក្រសួង -​ស្ថាប័ន ពាក់ព័ន្ធ ឡេ​ី​យ ។ ចំណុច​នេះ បញ្ជាក់បាន​ថា ការសរសេរ​របាយការណ៍​នេះ គឺ​សរសេរ​ទៅតាម​អ្វី ដែល​ពួកគេ​ចង់បាន​តែប៉ុណ្ណោះ​។​

​លោក មាស សុ​ភ័​ណ្ឌ បានបញ្ជាក់​ថាៈ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៃ​ការបោះពុម្ព ផ្សាយ​នៅ​កម្ពុជា ត្រូវបាន​ធានា និង​អនុវត្ត​យ៉ាង​ពេញលេញ ដោយ​ច្បាប់​របប​សារព័ត៌មាន ច្បាប់​និង​លិខិតបទដ្ឋាន​នានា ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ផ្អែកលើ​ច្បាប់​ដែលមាន​ជា​ធរមាន អ្នកសារព័ត៌មាន និង​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន អាច បំពេញ​តួនាទី ភារកិច្ច​របស់​ពួកគេ យ៉ាង​ពេញលេញ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចុះទៅ​ស្វែងរក​ព័ត៌មាន និង​រាយការណ៍​ព័ត៌មាន ដែល​ពួកគេ ទទួលបាន​ពី​ប្រភព​នានា​។ បន្ថែម​ពីនេះ អ្នកសារព័ត៌មាន និង​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន ទទួលបាន​នូវ​ការផ្តល់​តម្លៃ និង​សិទ្ធិសេរីភាព ដោយ​ស្មេ​ី​ភាព​គ្នា​តាមផ្លូវ គ្មាន​ការ​រេ​ី​ស​អេ​ី​ង ប្រកាន់​និន្នាការ​នយោបាយ ឬ​ទស្សនៈ​ផ្ទុយ​នោះឡើយ ។ ព្រម​ជាមួយគ្នានេះដែរ បច្ចុប្បន្ន នេះ ព្រះរាជាណាចក្រ​កម្ពុជា មាន​អង្គការ​សារព័ត៌មាន​ជាតិ និង​បរទេស ប្រកបដោយ​ភាព ចម្រុះ និង​គ្រប់​ទស្សនៈ​ប្រមាណ ២.១១៧ អង្គភាព ដែល​បាន​ចុះបញ្ជី នៅ​ក្រសួង​ព័ត៌មាន និង​មាន​អ្នកសារព័ត៌មាន​ជាតិ និង​បរទេស ប្រមាណ​ជា ៦.០០០ នាក់ កំពុង​បំពេញ​តួនាទី ភារកិច្ច​យ៉ាងសកម្ម ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ព្រឹត្តិការណ៍ ហេតុការណ៍ ដែល​បាន​កេ​ី​ត​ឡេ​ី​ង ជូន​សាធារណជន​ទូទៅ ទាំង​ក្នុង និង​ក្រៅប្រទេស បាន​យ៉ាង​ទូលំទូលាយ និង​សម្បូរបែប គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។ ដូច្នេះ ស្ថានភាព​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា មាន ការវិវឌ្ឍ រីកចម្រើន​ជា​លំដាប់ មិន​មែនមាន​ស្ថានភាព​ខ្មៅ​ងងឹត ដូច​អ្វីដែល​បាន​សរសេរ ក្នុង របាយការណ៍​នេះ​ឡេ​ី​យ​។​

​អ្នកនាំពាក្យ បាន​បន្តថាៈ នៅ​កម្ពុជា ក៍​មិន​ខុសប្លែក​ពី​បណ្តា​ប្រទេស​នានា​ដែរ ការកសាង​ច្បាប់ និង​លិខិត បទដ្ឋាន​នានា គឺ​ក្នុង​គោលបំណង​ធានា នូវ​ការបំរើ​ដល់ ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ សំដៅ​ធានាបាន​នូវ​គោលការណ៍​នីតិរដ្ឋ ក្នុង សង្គម​ប្រជាធិបតេយ្យ ។ ដូច្នេះ រាល់​ការកសាង​ច្បាប់ និង​លិខិតបទដ្ឋាន​នានា ពុំ​អាច​ចាត់ ទុក​ថា​ជា​ឧបករណ៍ ក្នុងការ​បំបិទ​សិទ្ធិសេរីភាព ឬ​រឹត​ដ្បិត​សិទ្ធិសេរីភាព នៃ​ការបញ្ចេញមតិ ឬ សេរីភាព​សារព័ត៌មាន នោះទេ​។ ជាក់ស្ដែង ច្បាប់​កូ​វីដ គឺ​សំដៅ​ធានា​ការពារ​សុខភាព សាធារណៈ របស់​ប្រជាជន​កម្ពុជា​ទាំងមូល គឺ​មិនមែន​ដេ​ី​ម្បី​អ្នកណាម្នាក់ ឬ​ក្រុម​ណាមួយ នោះទេ​។ លិខិតបទដ្ឋាន​ផ្សេងៗ ដូចជា ប្រកាស​អន្តរក្រសួង លេខ​១៧០ គឺ​ដើម្បី​ប្រយុទ្ធ ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​មិន​ពិត និង​អនុក្រឹត្យ ស្តីពី​ច្រកទ្វារ អ៊ីនធឺណិត គឺ​ដើម្បី​គ្រប់គ្រង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ និង​ការពារ​ការ​ឆបោក​តាម​អន​ឡាញ ការផ្សព្វផ្សាយ រូបភាព​អាសអាភាស ជា​ដេ​ី​ម ដែល​ទាំងអស់នេះ គឺ​សុទ្ធតែ​ដេ​ី​ម្បី​ការពារ​ផលប្រយោជន៍ ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ទាំងមូល​។​

​ផ្អែក​តាមច្បាប់​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៍​បានចែង​អំពី​ការទទួលខុសត្រូវ ផ្នែក​ព្រហ្មទណ្ឌ​របស់​អ្នកសារព័ត៌មាន ឬ​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ដែរ ហេ​ី​យ​អ្វីដែល មានចែង​ក្នុង​ច្បាប់​កម្ពុជា​នេះ ក៏​ពុំមែន​ជា​ករណី​ដោយឡែក ពី​បណ្តា​ប្រទេស​ដទៃ​នោះដែរ​។ ក្នុងន័យនេះ ប្រសិនបើ​អ្នកសារព័ត៌មាន ឬ​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន ប្រព្រឹត្តិ​ខុសច្បាប់ ហេ​ី​យ​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច រក​ឃេ​ី​ញ​នូវ​ទោសកំហុស ដែល​ពួកគេ​បាន​ប្រព្រឹត្តិ ពួកគេ​ត្រូវ​ទទួលខុសត្រូវ តាមច្បាប់​ជា​ធរមាន ។ ហេ​ី​យ​ការអនុវត្ត​ទោសកំហុស ទៅតាម នីតិវិធី​ច្បាប់ ពុំមែន​ជាការ​គំរាមកំហែង ឬ​បំបិទ​សិទ្ធិសេរីភាព ដល់​អ្នកសារព័ត៌មាន ឬ​អ្នក ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន នោះ​ឡេ​ី​យ​។​

​លោក មាស សុ​ភ័​ណ្ឌ បាន​បន្តទៀតថាៈ តាម​ការសង្កេត​របស់​ក្រសួង​ព័ត៌មាន បច្ចុប្បន្ននេះ ចំនួន​ស្ត្រី​ដែលជា​អ្នកសារព័ត៌មាន និង​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន មានការ​កេ​ី​ន​ឡេ​ី​ង ជា​រៀងរាល់ឆ្នាំ ដែល​នេះ​បង្ហាញ​ពី​ការទទួលស្គាល់ នូវ​សិទ្ធិ​ស្មើគ្នា រវាង​ស្ត្រី​និង​បុរស ក្នុង ការបំពេញ​ការងារ ទៅលើ​វិជ្ជាជីវៈ​និង​សមត្ថភាព ។ កន្លងមក មានកា​រលេ​ី​កឡេ​ី​ង​មួយចំនួន អំពី​ការ​បៀតបៀន​រាងកាយ ឬ​ផ្លូវភេទ ឬ​ហិង្សា​លេ​ី​ស្ត្រី ជា​អ្នកសារព័ត៌មាន ប៉ុន្តែ​ក្រសួង​ព័ត៌មាន ពុំដែល​បានទទួល​នូវ​ការ​ស្នេ​ី​សុំ​ជួយ​អន្តរ​គម​ន៍ ឬ​ជំនួយ​ផ្លូវច្បាប់ ឬ​ពាក្យបណ្តឹង​ពី​ស្ត្រី​អ្នកសារព័ត៌មាន ដែល​បាន​ទទួលរង​ពី​អំពេ​ី​ខាង​លេ​ី​នោះ​ឡេ​ី​យ​។ ក្នុងករណី​មាន​អំពេ​ី ដូច​កា​រលេ​ី​កឡេ​ី​ង​នេះ ក្រសួង​ព័ត៌មាន គាំទ្រ​និង​លេ​ី​ក​ទឹកចិត្ត​ដល់​ស្ត្រី អ្នកសារព័ត៌មាន មាន​ភាពក្លាហាន ក្នុងការ​ដាក់ពាក្យ​បណ្ដឹង ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្តិ​អំពើ ខាង​លេ ី​មក​លេ​ី​ខ្លួន​។ ក្រសួង ស្វាគមន៍​ចំពោះ​កិច្ចការ សហការ​របស់​ជនរ​ង​គ្រោះ ភាគី​ពាក់ព័ន្ធ ជាពិសេស OHCHR សូម​ផ្ដល់ព័ត៌មាន ជាក់លាក់ ចំពោះ​ស្ត្រី​អ្នកសារព័ត៌មាន ដែល​រងគ្រោះ​ដោយ​អំពេ​ី​ខាង​លេ​ី មក​ក្រសួង​ព័ត៌មាន ឬ​ផ្តល់​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដេ​ី​ម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ដេ​ី​ម្បី​ការពារ និង​រក យុត្តិធម៌ ជូន​ជនរងគ្រោះ ។ ប៉ុន្តែ​បើ​គ្មាន​ការបញ្ជាក់​ជាក់ស្តែង​ទេ ក្រសួង​ព័ត៌មាន សូម​ច្រានចោល និង​ថ្កោលទោស ចំពោះ​អំណះអំណាង​បែបនេះ​ថា មាន​ចរិត​នយោបាយ ពិសពុល សំដៅ​បន្ទាបបន្ថោក ដល់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​អះអាងថាៈ ក្នុងអំឡុងពេល​នៃ​ដំណើរការ នៃ​ការបោះឆ្នោត អង្គភាព​សារព័ត៌មាន និង​អ្នកសារព័ត៌មាន អាចបំពេញ​ការងារ​រ​បស់​ពួកគេ ដោយ​សេរី ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ទៅ​សាធារណជន ដោយ​គោរព ទៅ​ច្បាប់ និង​គោលការណ៍​ណែនាំ​នានា ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​របស់ គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា ។​

​កន្លងមក ក្រសួង​ព័ត៌មាន និង​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត តែងតែបាន​រៀបចំ នូវ​កម្មវិធី​ស្មេ​ី​ភាព ចំពោះ​គណបក្សនយោបាយ នានា ដែល​បាន​ចូលរួម​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត​នីមួយៗ ដោយ​កម្មវិធី​នេះ ត្រូវបាន ចាក់ផ្សាយ​នៅ​លេ​ី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ ទាំងអស់ ដែលមាន​វិសាលភាព គ្របដណ្ដប់​ទូទាំងប្រទេស ដែល​អនុញ្ញាតឱ្យ​គណបក្ស នយោបាយ​នីមួយៗ បាន​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ របស់ខ្លួន ទៅដល់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ឆ្នោត ពិនិត្យ ពិចារណា ដេ​ី​ម្បី​ធ្វេ​ី​ការសម្រេច ចិត្ត ទៅ​លេ​ី​គណបក្ស ដែល​ពួកគាត់​ពេញចិត្ត​៕/V


Post navigation