Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បដិសេធចំពោះការផ្សាយព័ត៌មាន គ្មានការពិតរបស់ វិទ្យុសម្លេងសហរដ្ឋអាមេរិក

Views: 9

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានច្រានចោល និងបដិសេធ ចំពោះការផ្សព្វផ្សាយព័ត៌មាន ចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពីអន្ទាក់បំណុល” គឺជាការផ្សាយព័ត៌មានខុសពីការពិត និងបំភាន់សាធារណជន ក្រោមហេតុផលនយោបាយ។

រូបថតៈ លោកអាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា (រូបថតៈមុនីរ័ត្ន)

ទាក់ទងការផ្សាយព័ត៌មានមិនពិតនេះ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួការបរទេស កម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានធ្វើការបកស្រាយបំភ្លឺ លើអត្ថបទរបស់ វិទ្យុសម្លេងសហរដ្ឋអាមរិក ចំនួន ៣ ចំណុចសំខាន់ៗ ៖

១. ការថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅប្រទេសចិន សប្តាហ៍ក្រោយនេះ ធ្វើឡើងដោយសម្លឹងមើលកម្ចី ដើម្បីសាងសង់ផ្លូវ រថភ្លើង ល្បឿនលឿន នេះគឺជាព័ត៌មានខុសពីការពិត។ ការពិត គឺថា គំរោងនេះ នឹងមិនត្រូវគាំទ្រ ដោយប្រាក់កម្ចីទេ គំរោងនេះ នឹងបើកផ្លូវ សម្រាប់ការវិនិយោគ ក្នុងរូបភាព BOT ។

២. របាយការណ៍របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) មិនត្រឹមតែពុំមានលក្ខណៈ វិជ្ជាជីវៈទេ ថែមទាំងមានការលក្ខណៈបំភាន់ ដល់សាធារណមតិ ក្នុងន័យនយោបាយ។ ពុំមានលក្ខណៈវិជ្ជាជីវៈ ពីព្រោះអ្នករាយការណ៍របស់ សម្លេងសហរដ្ឋអាមេរិក (VOA) ពុំបានផ្ទៀងផ្ទាត់ ប្រភពព័ត៌មាន ដែលខ្លួនទទួលបាន ហើយនេះគឺជា ឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ជាច្រើន ដែលបង្ហាញពីគុណភាព ទាបរបស់អ្នកសារព័ត៌មាន VOA ។ បំភាន់សាធារណមតិ ក្នុងន័យនយោបាយ ពីព្រោះអត្ថបទនេះ សរសេរឡើង ដោយមានចេតនាតែម្តង ។ មានចេតនាយ៉ាងម៉េច? ត្រង់ថា កន្លងមក សម្តេចតេជោ ហ៊ុន សែនក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីកម្ពុជា ជាច្រើន បានធ្វើការបកស្រាយបំភ្លឺ លើគំរោងនេះ ជាច្រើនលើកច្រើនសារ។ រាជរដ្ឋាភិបាលកម្ពុជា ពុំមានបំណងខ្ចីនូវទឹកប្រាក់ ឲ្យច្រើន លើសលប់ ទៅលើគំរោងបែបនេះទេ គឺរាជរដ្ឋាភិបាលកម្ពុជា តែងតែមានភាពម៉ឺងម៉ាត់ នៅក្នុងការគ្រប់គ្រង បំណុលបរទេស ក៏ដូចជាផ្តល់អាទិភាពដល់ គំរោងហេដ្ឋារចនាសម្ព័ន្ធ ដែលបន្ទាន់នឹងចាំបាច់ ដូចជាផ្លូវថ្នល់។ ទោះបីជាមានការពន្យល់ជាច្រើន លើកច្រើនសារ ក៏ដោយក៏អ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយ​ដោយចេតនា ចំពោះការបំភ្លឺ ទាំងអស់នោះ និងបន្តលេងនៅអ្វីដែលគេហៅថា នយោបាយកខ្វក់ចំពោះទំនាក់ទំនង កម្ពុជាចិន។

ទី៣. ជាថ្មីម្តងទៀត កម្ពុជាសូមស្វាគមន៍ នូវការវិនិយោគលើគំរោងនេះ ក្នុងរូបភាពជា BOT ៕ V / N

Post navigation