Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកស្រុក​អង្គរជុំ និង​ស្រុក​ស្រីស្នំ ជិត ៥០០ គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ទទួល​អំណោយ​ពីសា​ខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​

Views: 2

​ដោយៈ​បាយ័ន / សៀមរាបៈ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២២ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធានកិត្តិយស សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំង​សហការី បាន​អ​ញ្ជី​ញ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង ចំនួន ៤៨៥ គ្រួសារ ក្នុងនោះ នៅ​ស្រុក​អង្គរជុំ ចំនួន ១៣២ គ្រួសារ និង​ស្រុក​ស្រីស្នំ ចំនួន ៣៥៣ គ្រួសារ​។​

​លោក​ប្រធាគ​ណៈ​ក​ម្មា​ធិ​ការ​សាខា បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និង​ការយកចិត្ត ទុកដាក់​ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្ដេច​ទាំង​ទ្វេ តែង​គិតគូរ​ខ្ពស់បំផុត និង​មុនគេ​បង្អស់ ចំពោះ​សុខទុក្ខ​ប្រជា​ល​ពលរដ្ឋ​គ្រប់រូប ដោយ​មិន​ប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ ណាមួយ​ឡើយ​។​

​លោក​ប្រធាន បាន​បន្តថាៈ អំណោយ​មនុស្សធម៌​ដែល​នាំមក​ជូន នាពេលនេះ គឺ​អាចជួយ​សម្រាលទុក្ខ​លំបាក​របស់​លោកយាយ លោកតា បងប្អូន បាន​មួយរយៈ​ខ្លី ក៏ពិតមែន តែ​នេះ​ជាការ​បង្ហាញ​ពី​ការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល តែងតែ​នៅ​ជាមួយ​លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ​យើង​ជានិច្ច ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​

​លោក​ប្រធាន ក៏បាន​អំពាវនាវ​ដល់​លោកយាយ លោកតា បងប្អូន​ប្រជា​ពលរ​យើង សូម​ទៅ​ទទួលយក​នូវ​ការចាក់​វាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ បន្តទៀត ដើម្បី​បង្ការ​ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រោះ​ជាស​កល ក៏ដូចជា នៅក្នុង​ប្រទេស​កម្ពុជា​យើង នៅតែ​ព្រួយបារម្ភ អំពី​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​នៅឡើយ​។​

​អំណោយ​មនុស្សធម៌​បានផ្ដល់​ជូន​១​គ្រួសារ ទទួលបាន​អង្ករ ៣០ គីឡូក្រាម មុង​១ ភួយ​១ សារុង​១ ក្រមា​១ មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ និង​ថវិកា​ចំនួន ៥ ម៉ឺន​រៀល​។​

​បន្ទាប់ពី​ជួប​សំណេះសំណាល និង​ប្រគល់​អំណោយ​មនុស្សធម៌ ជូន​លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ​រួច លោក​ប្រធាន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក ក្នុងភូមិ​សាស្ត្រ​មួយចំនួន ក្នុងស្រុក​អង្គរជុំ ស្រុក​ក្រឡាញ់ និង​ស្រុក​ស្នំ ៕/V​

Post navigation