Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកវិទ្យាសាស្ត្រ​ចិន​ក្លូន “​កំពូល​គោ​” ដោយ​ជោគជ័យ ដែល​អាច​ផលិត​ទឹកដោះ​ច្រើន​សម្បើម

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ្នកវិទ្យាសាស្ត្រ​ចិន​បាន​ក្លូន “​កំពូល​គោ​” បី​ក្បាល ដែល​អាច​ផលិត​ទឹកដោះគោ​បាន ១៨.០០០ លីត្រ​ក្នុង​មួយឆ្នាំ និង​ជាង ១០០.០០០ លីត្រ​ក្នុង​មួយ​ជីវិត​របស់​វា ។​វា​ជា​ជំហាន​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ជួយ​កាត់បន្ថយ​ការពឹងផ្អែក​របស់​ចិន​លើ​គោ​ផលិត​ទឹកដោះ​ដែល​នាំចូល​។​

​ទឹកដោះគោ​ដែល​ផលិត​ឡើង​ពី​គោ​បែបនេះ​គឺ​មិន​ខុស​ពី​អ្វី​ដែល​ផលិត​ដោយ​គោ​ដើម​របស់​គោ​ក្លូន​នោះទេ នេះ​បើ​យោង​តាម​អ្នកជំនាញ​ដែល​ចូលរួម​ក្នុង​ការពិសោធ​នេះ​។ អ្នកជំនាញ​នោះ​បាន​បន្ថែមថា នៅពេលណា​ដែល​កូន​គោ​ក្លូន​ឈានដល់​អាយុ​ពីរ​ឆ្នាំ ពួក​វា​អាច​ចាប់ផ្តើម​ផលិត​ទឹកដោះគោ​សម្រាប់​ទីផ្សារ​បាន​ហើយ​។​

​ដើម្បី​ក្លូន​គោ​នេះ អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម​និង​ព្រៃឈើ និង​បច្ចេកវិជ្ជា​ពាយព្យ​បាន​យក​កោសិកា​សូ​មេទិក (Somatic)​ពី​ត្រចៀក​គោ​ហូ​ឡង់​ពូជ Holstein Frisian ដែល​មាន​ផលិតភាព​ខ្ពស់ ហើយ​ដាក់​វា​នៅក្នុង​គោ​ពពោះ​ជំនួស នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ពី​វេបសាយ​របស់​សាកល​វិទ្យាល័យ​។​

​បច្ចេកទេស ដែល​គេ​ស្គាល់​ថា ការផ្ទេរ​នុយក្លេអ៊ែរ​កោសិកា​សូ​មេទិក ត្រូវបាន​ប្រើ​ដូច​គ្នា​ដើម្បី​បង្កើត​ចៀ​ម​ឈ្មោះ​ដូលលី (Dolly)​ក្នុង​ឆ្នាំ ១៩៩៦ ដែល​ជា​ថនិកសត្វ​ក្លូន​ដំបូង​គេ​របស់​ពិភពលោក​។​

​កូន​គោ​ទាំងបី​នេះ​បាន​កើត​នៅ​ទីក្រុង​លីង​វូ (Lingwu) ក្នុង​តំបន់​ស្វយ័ត​នី​ង​សៀ​ហ៊ុយ (Ningxia Hui)​។ កូន​គោ​ដំបូង​កើត​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ តាមរយៈ​ការវះកាត់​។ វា​មាន​ទម្ងន់ ៥៦,៧ គីឡូក្រាម ហើយ​មាន​រាង​និង​លំនាំ​ដូចគ្នា​ទៅ​នឹង​គោ​ដែល​វា​ត្រូវ​បាន​ក្លូន​។​

​បន្ទាប់​ពី​ពេញវ័យ គោ​ក្លូន​នេះ​រំពឹង​ផលិត​ទឹកដោះ​បាន ១៨.០០០ លីត្រ​ក្នុង​មួយឆ្នាំ​។ យោង​តាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​អាម៉េរិក​បានឱ្យដឹងថា បើ​ធ្វើ​ការប្រៀបធៀប គោ​ជា​មធ្យម​នៅ​សហរដ្ឋ​អាម៉េរិក​ផលិត​ទឹក​ដោះ​បាន​ប្រហែល ១២.០០០ លីត្រ​ក្នុង​មួយឆ្នាំ​។​

​លោក ជីន យ៉ា​ភីង (Jin Yaping) ជា​អ្នកវិទ្យាសាស្ត្រ​ឈាន​មុខ​នៃ​គម្រោង​នេះ បាន​និយាយថា ការ​ក្លូន “​កំពូល​គោ​” នឹង​អនុញ្ញាត​ឱ្យ​ចិន​រក្សា​ពូជ​គោ​ផលិត​ទឹកដោះ​ល្អ​បំផុត​របស់​ខ្លួន និង​ចៀសវាង​ហានិភ័យ​ជីវ​សុវត្ថិភាព​ដែល​បង្ហាញ​ដោយ​ការ​នាំចូល​គោរស់​ពី​ប្រទេស​ផ្សេងៗ​។ បច្ចុប្បន្ន ចិន​បាន​នាំចូល​គោ​ផលិត​ទឹកដោះ​ប្រមាណ ៧០ ភាគរយ​៕

​គោ​ក្លូន​រំពឹង​ផលិត​ទឹក​ដោះ​បាន ១៨.០០០ លីត្រ​ក្នុង​មួយឆ្នាំ​

Post navigation