Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​ចុះសួរសុខទុក្ខ និង នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​បុរសរងគ្រោះ​រលាកភ្លើង​ពេញ​ខ្លួន​ដោយ​ភ្លើង​ឆេះ​ផ្ទះ​

Views: 4

​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ លោក ឡុង ឈុន​ឡៃ អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​និង​ជា​ប្រធាន​គណៈ​ប្រចាំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និមន្ត​ព្រះគ្រូ ឆន ឆុង ចៅអធិការ​វត្ត​ទេពធីតា​រាម រួមទាំង​ក្រុមការងារ​នៅ​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ ២០២២ បាន​អញ្ជើញ​សួរសុខទុក្ខ និង នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​បុរស​ឈ្មោះ ហាក់ ឆេង​លី អាយុ​៣០​ឆ្នាំ​ដែល​រងគ្រោះ​ដោយ​រលាកភ្លើង​ពេញ​ខ្លួន ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​នៅក្នុង ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​យប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។​

​នាឱកាស​នោះ​លោក ឡុង ឈុន​ឡៃ និង សហការី​បាន​ឧបត្ថម្ភ​ថវិកា​៥០​ម៉ឺន​រៀល​ដល់​ប្អូនប្រុស ហាក់ ឆេង​លី សម្រាប់​សម្រាល​ជីវភាព​ក្នុងពេល​សម្រាក​ព្យាបាល​ជំងឺ​៕​/R

Post navigation