Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបរិបូរណ៌នាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយសារទឹកទន្លេឡើងលិចផ្ទះ

Views: 1

ដោយៈទេពកង្រី/កំពង់ឆ្នាំង៖កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុក សារុនសមាជិកក្រុមប្រឹក្សា ខេត្ត លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៌ លោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុកព្រមទាំងមន្រ្តី ពាក់ព័ន្ធ បានអញ្ជើញចុះសាកសួរសុខទុក្ខនិង នាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទកាកបាទ ជូនដល់គ្រួសារក្រីក្រជួបការលំបាកចំនួន១៥គ្រួសាររងគ្រោះដោយសារទឹកទន្លេឡើងលិចផ្ទះនៅចំណុច(អ្នកតាទាំង) ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌។

អំណោយដែលបាននាំយកទៅចែកជូនមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង មុង ភួយ សារុង ក្រមា និង ថវិកា មួយចំនួន៕សរន

Post navigation