Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីត​កីឡាករ Chelsea អា​ត់ស៊ូ បាត់​ខ្លួន ក្រោយ​រញ្ជួយ​ដី​នៅ​តួ​ក​គី

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រី​ស្ទាន អា​ត់ស៊ូ (Christian Atsu) អតីត​ខ្សែប្រយុទ្ធ Chelsea និង Newcastle បាន​បាត់​ខ្លួន ហើយ​ត្រូវ​គេ​ជឿ​ថា​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​ដែល​បាន​វាយប្រហារ​តួ​ក​គី​កាលពី​ថ្ងៃ​ចន្ទ និង​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជាង ៣.៨០០ នាក់​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួ​ក​គី​បានឱ្យដឹងថា កីឡាករ​អន្តរជាតិ​ហ្គា​ណា ដែល​លេង​ឱ្យ​ក្លិប Hatayspor របស់​តួ​ក​គី ត្រូវ​គេ​គិត​ថា​បាន​ស្ថិតនៅក្នុង​អគារ​មួយ​ដែល​ត្រូវបាន​បំផ្លាញ​នេះ​បើ​តាម​អ្នក​​នាំ​ពាក្យ​របស់​ក្លិប Hatayspor លោក មូស្តា​ហ្វា អូ​ហ្សា​ត (Mustafa Özat)​។​

​លោក​អូ​ហ្សា​ត​បាន​និយាយថា នាយក​ក្លិប លោក ថា​ណឺ សាវុត (Taner Savut) ក៏​ត្រូវ​គេ​ជឿ​ដែរ​ថា​បាន​ស្ថិត​នៅក្នុង​អគារ​ដែល​បាន​ដួលរលំ ហើយ​ក្រុម​មន្ត្រី​ក្លិប​មិនអាច​ទាក់ទង​បុរស​ទាំង​ពីរ​នាក់​បាន​ឡើយ​។ លោក​អូ​ហ្សា​ត​បាន​និយាយថា ពួកគេ​ទំនងជា​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​។​

​លោក​អូ​ហ្សា​ត​បាន​និយាយថា យ៉ាងហោច​ណាស់​កីឡាករ Hatayspor ពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ទាញ​ចេញពី​គំនរ​បាក់បែក ប៉ុន្តែ​ឥឡូវនេះ​មាន​សុវត្ថិភាព​ហើយ​។ លោក​បាន​បន្ថែមថា អា​តស៊ូ និង​លោក​សាវុត គឺជា​កីឡាករ ឬ​មន្ត្រី​របស់​ក្លិប Hatayspor តែ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​មិន​ទាន់​មាន​ដំណឹង​។​

​កីឡាករ​អា​តស៊ូ វ័យ ៣១ ឆ្នាំ​បាន​ចូលរួម​ជាមួយ Hatayspor ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អាន​តាក​យ៉ា (Antakya) ភាគខាងត្បូង​កាលពី​ឆ្នាំមុន បន្ទាប់​ពី​ប្រកប​អាជីព​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។​

​រញ្ជួយ​ដី​កម្រិត ៧,៨ រិ​ច្ឆ​ទ័របាន​អង្រួន​ផ្នែក​ជាច្រើន​នៃ​ប្រទេស​តួ​ក​គី​និង​ប្រទេស​ជិតខាង​ស៊ី​រី​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​៕

អា​តស៊ូ (​ស្តាំ​) អតីត​កីឡាករ​របស់ Newcastle និង Chelsea នៅ​មិនទាន់មាន​ដំណឹង​នៅឡើយ​ក្រោយ​រញ្ជួយ​ដី​ធំ​នៅ​តួ​ក​គី​

Post navigation