Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីត​កីឡាករ Chelsea ត្រូវបាន​សង្គ្រោះ​ពី​គំនរ​បាក់បែក​នៅ​តួ​ក​គី​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រី​ស្ទាន អា​ត់ស៊ូ (Christian Atsu) អតីត​ខ្សែប្រយុទ្ធ Chelsea និង Newcastle ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​គំនរ​បាក់បែក​នៃ​អគារ​ដែល​បាន​ដួលរលំ​បន្ទាប់​ពី​រញ្ជួយ​ដី​ដ៏​សាហាវ​ដែល​បាន​វាយប្រហារ​តួ​ក​គី នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​សមាគម​បាល់ទា​ត់​ហ្គា​ណា (GFA) នៅក្នុង Twitter កាលពី​ថ្ងៃ​អង្គារ​ទី​៧​កុម្ភៈ​។​

​កីឡាករ​អន្តរជាតិ​ហ្គា​ណា​រូប​នេះ​លេង​ឱ្យ​ក្លិប​តួ​ក​គី Hatayspor ។ អ្នកនាំពាក្យ​ក្លិប​កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួ​ក​គី​ថា អា​ត់ស៊ូ​ត្រូវគេ​គិត​ថា​ស្ថិត​នៅក្នុង​អគារ​មួយ​ដែល​ត្រូវបាន​រំលំ​ដោយ​រញ្ជួយ​ដី​កម្រិត ៧,៨ រិ​ច្ឆ​ទ័​រ និង រលក​រញ្ជួយ​ជាច្រើន​ទៀត ដែល​បាន​វាយប្រហារ​ភាគ​អាគ្នេយ៍​ប្រទេស​តួ​ក​គី​និង​ប្រទេសជិតខាង​ស៊ី​រី​។ ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​លើស​ពី ៧.៨០០ នាក់ ហើយ​គេ​រំពឹងថា​នឹង​កើនឡើង​បន្ថែម​ទៀត​។​

​ទីកន្លែង​ស្នាក់នៅ​និង​ស្ថានភាព​របស់​អា​ត់ស៊ូ​មិន​ត្រូវ​បាន​បញ្ជាក់​ពេញ​មួយ​យប់​រហូតដល់ GFA បង្ហោះ​ព័ត៌មាន​ថ្មី​នៅ​លើ​គណនី Twitter ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ដោយ​និយាយថា “​យើង​បាន​ទទួល​ព័ត៌មាន​វិជ្ជមាន​មួយចំនួន​ដែល គ្រី​ស្ទាន អា​ត់ស៊ូ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ជោគជ័យ​”​។​

​អា​ត់ស៊ូ​កំពុង​ទទួល​ការព្យាបាល ប៉ុន្តែ GFA មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​របួស​ណាមួយ​ឡើយ​។​

​អា​ត់ស៊ូ វ័យ ៣១ ឆ្នាំ​បាន​ចូលរួម​ជាមួយ​ក្លិប Hatayspor ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អាន​តាក់​យ៉ា (Antakya) ភាគខាងត្បូង​កាលពី​ឆ្នាំមុន​។​

​គ្រោះ​រញ្ជួយ​ដី​នេះ​បាន​វាយប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ហើយ​មាន​ចំណុច​ស្នូល​នៅ​ខេត្ត​កា​រ៉ា​ម៉ាន​ម៉ា​រ៉ា​ស (Kahramanmaras) ភាគ​អាគ្នេយ៍​ប្រទេស​តួ​ក​គី​។ វា​មាន​រំ​ញ័រ​ឆ្ងាយ​រហូត​ដល់​ទីក្រុង​គែរ​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​។ រលក​រញ្ជួយ​ជាច្រើន​លើក​បាន​បណ្តាលឱ្យ​មាន​ការបំផ្លិចបំផ្លាញ​បន្ថែម​ផងដែរ​៕

​អា​ត់ស៊ូ​ត្រូវបាន​ជួយសង្គ្រោះ​ទាំង​រស់​នៅ​តួ​ក​គី​

Post navigation