Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន​លោកមូ​សារ៉ាហ្វ​ទទួលមរណភាព​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​កុម្ភៈ​ថា ឧត្តមសេនីយ៍ ភើ​វេស មូ​សារ៉ាហ្វ (Pervez Musharraf)​ដែល​បាន​ដណ្ដើម​អំណាច​នៅក្នុង​រដ្ឋប្រហារ​មួយ​ ហើយ​ក្រោយមក​បាន​ដឹកនាំ​ប៉ា​គី​ស្ថាន​ដើម្បី​ជួយ​ដល់​សង្គ្រាម​របស់​អាម៉េរិក​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ប្រឆាំងនឹង​ពួកតា​លីបង់​នោះ បាន​ទទួល​មរណភាព​នៅ​អាយុ ៧៩ ឆ្នាំ​។​

​លោកមូ​សារ៉ាហ្វ ជា​អតីត​មេបញ្ជាការ​កង​កុម្ម៉ង់ដូ​ពិសេស បាន​ក្លាយ​ជា​ប្រធានាធិបតី​តាមរយៈ​រដ្ឋប្រហារ​យោធា​ចុងក្រោយ ដែល​បាន​ធ្វើឱ្យ​ប៉ា​គី​ស្ថាន​កាន់តែ​យ៉ាប់យ៉ឺន​ចាប់តាំងពី​ការបង្កើត​ប្រទេស​នេះ​​ឡើង​ក្នុងពេល​បំបែក​ចេញពី​ឥណ្ឌា​ក្នុង​ឆ្នាំ​១៩៤៧​។ លោក​បាន​គ្រប់គ្រង​រដ្ឋ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ​បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ ១៩៩៩​ក្នុងពេល​កំពុង​មានភាព​តានតឹង​ជាមួយ​ឥណ្ឌា រឿងអាស្រូវ​នៃ​​ការរីក​សាយភាយ​អាវុធ​បរ​មាណូ និង​ការបះបោរ​អ៊ីស្លាម​ជ្រុលនិយម​។

​លោក​បាន​ចុះចេញ​ពី​តំណែង​ក្នុង​ឆ្នាំ​២០០៨ ខណៈ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ដក​ពី​តំណែង​ពី​សភា​។​

​ក្រោយមក​លោកមូ​សារ៉ាហ្វ​បានរស់នៅ​និរទេស​ខ្លួន​នៅក្នុង​ទីក្រុង​ឌូ​បៃ​ដើម្បី​គេចវេស​ការចោទប្រកាន់​ពី​ព្រហ្មទណ្ឌ​នានា ត្បិត​មាន​ការប៉ុនប៉ង​ត្រឡប់​មក​ក្នុង​នយោបាយ​វិញ​ក្នុង​ឆ្នាំ ២០១២​។​ប៉ុន្តែ​សុខភាព​​មិនល្អ​បាន​ញាំញី​រូប​លោក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក​តែង​ចៀសផុត​ពី​សេចក្តីស្លាប់ បន្ទាប់​ពី​រួច​ពី​ការប៉ុនប៉ង​សម្លាប់​ជាច្រើនលើក ខណៈ​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​បាន​កំណត់​គោ​លដ​ធ្វើឃាត​​រូប​លោក​ពីរដង​។​

​លោកមូ​សារ៉ាហ្វ​ធ្លាប់​បាន​សរសេរថា “​ខ្ញុំ​បាន​ប្រឈម​មុខ​នឹង​សេចក្តីស្លាប់​និង​ជំទាស់​នឹង​វា​ជាច្រើន​ដង​កាលពី​អតីតកាល ពីព្រោះ​វាសនា​និង​ជោគវាសនា​តែង​ញញឹម​ដាក់​ខ្ញុំ​”​។​

​គ្រួសារ​របស់​លោកមូ​សារ៉ាហ្វ​បានប្រកាស​ក្នុង​ខែមិថុនា ឆ្នាំ ២០២២ ថា​គាត់​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​សប្តាហ៍​នៅក្នុង​ទីក្រុង​ឌូ​បៃ ខណៈ​ទទួលរង​នូវ​ជំងឺ Amyloidosis​ជា​ជំងឺ​មិន​​អាច​ព្យាបាល​បាន​។ ក្រោយមក​ពួកគេ​បាន​និយាយថា​គាត់​ក៏​ត្រូវការ​ការប្រើប្រាស់​ថ្នាំ Daratumumab ដែល​ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ខួរ​ឆ្អឹង Myeloma​។​មហារីក​ខួរឆ្អឹង​នេះ​អាច​​បណ្តាល​ឱ្យ​មាន​ជំងឺ Amyloidosis ។​

​លោក សា​ហ្ស៊ី​យ៉ា ស៊ីរ៉ា​ច (Shazia Siraj) អ្នកនាំពាក្យ​របស់​ស្ថាន​កុងស៊ុល​ប៉ា​គី​ស្ថាន​នៅ​ទីក្រុង​ឌូ​បៃ បាន​បញ្ជាក់​ពី​ការស្លាប់​របស់​គាត់ ហើយ​បាន​និយាយ​ថា​អ្នកការទូត​កំពុង​ផ្តល់​ការគាំទ្រ​​ដល់​គ្រួសារ​របស់គាត់​៕

លោក ភើ​វេស មូ​សារ៉ាហ្វ ស្លាប់​នៅ​អាយុ ៧៩ ឆ្នាំ​

Post navigation