Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីត​អធិការបតី​អាល្លឺម៉ង់ លោកស្រី អេន​ជេឡា មឺ​គែល ឈ្នះ​ពានរង្វាន់​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​អធិការបតី​អាល្លឺម៉ង់​លោកស្រី អេន​ជេឡា មឺ​គែល (Angela Merkel) កាលពី​ថ្ងៃ​អង្គារ​បានឈ្នះ​ពានរង្វាន់ Nansen​ដ៏​មាន​កិត្យានុភាព​របស់​ទី​ភ្នាក់​​ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ ដោយ​ទទួលបាន​ការសរសើរ​ចំពោះ​ការប្តេជ្ញា​ចិត្ត​របស់​លោក​ស្រី​ក្នុង​ការការពារ​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ក្នុងពេល​កំពុង​កាន់​តំណែង​។​

​ដោយ​ចង្អុល​ទៅ​ជនភៀសខ្លួន​និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជាង ១,២ លាន​នាក់​ដែល​ត្រូវបាន​ស្វាគមន៍​ដោយ​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ២០១៥ និង ២០១៦ នៅ​កម្រិត​ខ្ពស់​បំផុត​នៃ​វិបត្តិ​ជនភៀសខ្លួន​ដែល​បង្ក​​ឡើង​ជា​ពិសេស​ដោយ​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី គណៈកម្មាធិការ​សម្រាំង​របស់​អង្គការ UNHCR​បាន​សាទរ​ចំពោះ “​ភាពជា​អ្នកដឹកនាំ ភាពក្លាហាន និង​ក្តីមេត្តា​” របស់​លោកស្រី​មឺ​គែល​។​

​នៅពេលនោះ ស្ត្រី​ដែល​ដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់​រយៈពេល ១៦ ឆ្នាំ​បាន​និយាយថា ស្ថានភាព​នេះ “​ដាក់​តម្លៃ​អឺរ៉ុប​របស់​យើង​ក្នុង​ការសាកល្បង​មិន​ធ្លាប់​មាន​ពីមុនមក​។ វា​គ្មាន​អី​ក្រៅពី​កាតព្វកិច្ច​ចាំបាច់​ផ្នែក​មនុស្សធម៌​នោះទេ​”​។​

​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អ​.​ស​.​ប​បាន​គូសបញ្ជាក់​ពី​របៀប​ដែល​លោកស្រី​បាន​អំពាវនាវ​ឱ្យ​ជនរួមជាតិ​អាល្លឺម៉ង់​បដិសេធ​ជាតិ​និយម​ដែល​ខ្វែងគំនិត​គ្នា ដោយ​ជំរុញ​ឱ្យ​ពួកគេ​ជំនួស​មកវិញ​ផ្តល់នូវ “​ក្តី​មេត្តា​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​”​។​

​ប្រធាន UNHCR លោក ហ្វីលីពី​ប៉ូ ហ្គ្រា​ន​ឌី (Filippo Grandi) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​តាមរយៈ​ការជួយ​ជនភៀសខ្លួន​ជាង​មួយ​លាន​នាក់​ឱ្យ​រស់រានមានជីវិត​និង​កសាង​​ជីវិត​ឡើងវិញ លោកស្រី អេន​ជេឡា មឺ​គែល បាន​បង្ហាញ​នូវ​ភាពក្លាហាន​ខាង​សីលធម៌​និង​នយោបាយ​ដ៏​អស្ចារ្យ​”៕

​លោកស្រី​មឺ​គែល​ទទួលបាន​ពាន Nansen របស់​អង្គការ UNHCR

Post navigation