Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីត​តារា​សិច រ៉ុន ជេ​រ៉េមី ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​វិកលចរិត​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកនាំពាក្យ​របស់​ការិយាល័យ​មេធាវី​ប្រចាំ​តំបន់​ទីក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​កុម្ភៈ​ថា តារាភាពយន្ត​អាសអាភាស លោក រ៉ុន ជេ​រ៉េមី (Ron Jeremy) ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​វិកលចរិត បន្ទាប់​ពី​ត្រូវបាន​រកឃើញ​ថា​អសមត្ថភាព​ក្នុង​ការឡើង​សវនាការ​ជុំវិញ​ករណី​ចាប់រំលោភ​និង​ការចោទប្រកាន់​ផ្សេងៗ​ទៀត​។​

​លោក ក្រេក រី​ស្លីង (Greg Risling) អ្នកនាំពាក្យ​ការិយាល័យ​មេធាវី​ក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​បាន​និយាយថា លោក​ជេ​រ៉េមី​អាច​ជាប់​ឃុំ​រហូត​ដល់​ពី​រ​ឆ្នាំ​។​សវនាកា​រលើ​វឌ្ឍនភាព​របស់​លោក​ជេ​រ៉េមី​គ្រោង​​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ៨ ខែ​ឧសភា​។​

​បុរស​អាយុ ៦៩ ឆ្នាំ​រូប​នេះ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​និង​ការបំពាន​ផ្លូវភេទ​ផ្សេងទៀត​ចំនួន ៣០ ករណី​ដែល​កើតចេញ​ពី​ឧបទ្ទវហេតុ​នៅក្នុង​តំបន់​ទីក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​ក្នុងអំឡុង​​រយៈពេល ២៣ ឆ្នាំ​ពេល​លោក​នៅ​ល្បី​ជា​តារា​សិច​។ លោក​មិន​បាន​សារភាព​កំហុស​ទេ​។​

​ក្នុង​ខែមករា ចៅក្រម​តុលាការ​កំពូល​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស លោក រ៉ូ​ណាល់ អេស ហារី​ស (Ronald S. Harris) បាន​សម្រេច​ថា លោក​ជេ​រ៉េមី​មិន​មាន​សមត្ថភាព​ជួយ​ក្នុងការ​ការពារ​ក្តី​ទេ នេះ​បើ​យោងតាម​មេធាវី​របស់​គាត់​គឺ​លោក ស្ទូ​អាត ហ្គោល​ហ្វាប (Stuart Goldfarb) ។​

​លោក​ជេ​រ៉េមី​គឺ​ស្ថិតក្នុង​ចំណោម​តារា​ល្បី​ឈ្មោះ​បំផុត​នៅក្នុង​ឧស្សាហកម្ម​ភាពយន្ត​សម្រាប់​មនុស្សពេញវ័យ ដោយ​បាន​បង្ហាញ​ខ្លួន​នៅក្នុង​ខ្សែភាពយន្ត​ជាង ២.០០០ រឿង ដែល​ចាប់ផ្តើម​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០​។​

​តារា​សម្ដែង​រូបនេះ​បាន​ជាប់​ពន្ធនាគារ​ចាប់តាំងពី​ឆ្នាំ ២០២០៕

អតីត​តារាភាពយន្ត​អាសអាភាស លោក រ៉ុន ជេ​រ៉េមី ជាប់ពន្ធនាគារ​ចាប់តាំងពី​ឆ្នាំ ២០២០​។​ឥឡូវ​លោក​មិន​មាន​សមត្ថភាព​ស្មារតី​ដើម្បី​ឡើង​សវនាការ​ចំពោះ​បណ្តឹង​ប្រមាណ​៣០​ទៀត​ទេ​

Post navigation