Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីតម្ចាស់ហាងពេជ្រ ព្រីនស៍ ស្រាយបំភ្លឺរឿងរ៉ាវបញ្ចៀសការយល់ច្រលំ

Views: 2

ដោយៈពៅនិមល/ភ្នំពេញ៖ដោយសារការផ្សព្វផ្សាយព័ត៌មាននានាតាមបណ្តាញសង្គមដោយអះអាងថា លោកស្រី សេង សុគន្ធា ថាជាម្ចាស់(ហាងពេជ្រព្រីនស៍)បោកប្រាស់អតិថិជន។ចំពោះរឿងរ៉ាវនេះធាតុពិតលោកស្រីមិនបានជាប់ពាក់ព័ន្ធនឹងហាងនោះទេ។លោកស្រីថា លោកស្រីបានធ្វើកិច្ចសន្យាសេងហាងអាជីវកម្មឱ្យទៅអ្នកផ្សេងតាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដែលមានមេធាវីទទួលស្គាល់ ប្រថាប់ត្រាស្របតាមផ្លូវច្បាប់។

ដោយបង្ហាញឯកសារផង នៅល្ងាចថ្ងៃទី៦ ខែធ្នូនេះ លោកស្រី សេង សុគន្ធា បាននិយាយថាចំពោះករណីធ្វើកិច្ចសន្យាសេងហាង អាជីវកម្ម​(ហាងពេជ​ព្រីនស៍) ឱ្យទៅលោកស្រី គង់ ថាស្រីពេជ្រ ។គឺសេងទាំងផ្លាកយីហោ ទាំងលេខទូរស័ព្ទ ទាំងផេកផ្សព្វផ្សាយលក់ ទាំងទីតាំង កៅអី សម្ភារពេជ្រទាំងអស់។ លោកស្រីបានបន្តថា “ចំពោះកាសេងនេះផងដែរខ្ញុំមិនបោះបង់ចោលនូវការទទួល ខុសត្រូវរបស់ខ្ញុំឡើយ។ មានន័យថា ការធ្វើអាជីវកម្មលក់ពេជ្ររបស់គាត់កន្លងមក អតីតជាម្ចាស់ហាង គឺធ្វើអាជីវកម្មត្រឹមត្រូវ រាល់ការលក់ពេជ្រឱ្យទៅអតិថិជន មានលិខិតស្នាមទទួលខុសត្រូវច្បាស់លាស់។ ពេលណាអតិថិជន ត្រូវយកពេជ្រមកលក់ឱ្យគាត់វិញ គឺគាត់ទិញចូលវិញ។ ក្នុងនោះសូម្បីតែអតិថិជនចង់ដូរម៉ូតអ្វី ក៏គាត់ទទួលខុសត្រូវទាំងអស់។ ប៉ុន្តែក្នុងកំឡុងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២លោកស្រីមានធុរៈផ្សេងៗនៅក្នុងគ្រួសារនិងម្យ៉ាងទៀតមានគោលបំណងផ្លាស់ប្ដូរមុខរបរទើបគាត់បានសេងហាងខាងលើនេះទៅឱ្យលោកស្រី គង់ ថាស្រីពេជ្រ”។

លោកស្រីបានលើកឡើងទៀតថា ទោះជាសេងហាងពេជ្រនេះទៅឱ្យលោកស្រី គង់ ថាស្រីពេជ្រ ក៏ដោយ ក៏នៅក្នុងកិច្ចសន្យានោះ គាត់សំណូមពរឱ្យអ្នកដែលសេងហាងបន្តពីគាត់ទទួលស្គាល់នូវលិខិតរបស់គាត់ដែលគាត់លក់ឱ្យទៅអតិថិជនរបស់គាត់កន្លងមកនោះ ពេលអតិថិជនគាត់មក ត្រូវការប្ដូរម៉ូត ឬត្រូវការយកពេជ្រហ្នឹងមកលក់វិញ បើមានលិខិតស្នាមដែលគាត់បានធ្វើរវាងអតិថិជន ម្ចាស់ក្រោយត្រូវទទួលទិញពេជ្រ គ្រឿងអលង្ការហ្នឹងវិញ ដោយអនុវត្តទៅតាមកិច្ចសន្យា ហើយកាត់ខាតប៉ុន្មានភាគរយៗ ដែលមានចែងនៅក្នុងវិក័្កយប័ត្រ។

លោកស្រីក៏បានពន្យល់ផងដែរថា ការទទួលខុសត្រូវរបស់លោកស្រីក៏បានផុតតាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។ ដូច្នេះអ្វីដែលកើតឡើងក្រោយថ្ងៃ២៥ខែមិថុនាគឺជារឿងភាគីខាងក្រោយជាអ្នកទទួលខុសត្រូវជាមួយអតិថិជនបន្ត មិនបានពាក់ព័ន្ធជាមួយនឹងលោកស្រីឡើយ។

លោកស្រីបានបញ្ជាក់ថា លោកស្រីមិនបានជាប់ពាក់ព័ន្ធជាមួយនឹងហាងពេជ្រដូចដែលបានធ្វើការផ្សព្វផ្សាយនោះឡើយ។ លោកស្រីបានសំណូមពរអតិថិជនសាធារណៈជនទាំងអស់មេត្តាជ្រាបអំពីបញ្ហានេះ ហើយក៏សុំឱ្យអ្នកដែលបានបង្ហោះ អ្នកខមមិន (Comments)បរិហារកេរ្ដិ៍ ដែលជារឿងមិនពិតកន្លងមកប៉ះពាល់ទៅលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកស្រី សូមមេត្តាដករូប ដកអត្ថបទចេញវិញទាំងអស់ផង៕សរន

Post navigation