Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អតីតតារាចំរៀង​កាណាដា​ដើមកំណើត​ចិន គ្រីស វូ ជាប់គុក​នៅ​ចិន​ដោយសារ​រំលោភ​(វីដេអូ)

Views: 10

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អតីត​តារាចំរៀង​រូប​សង្ហារ​កាណាដា​ដើមកំណើត​ចិន​លោក គ្រីស វូ​(Kris Wu)​ត្រូវបាន​តុលាការ​ចិន​កាត់ទោស​អោយ​ជាប់គុក​១៣​ឆ្នាំ​ក្រោយ​ពី​ត្រូវបាន​រកឃើញ​ទោស​​កំហុស​ពី​បទ​រំលោភ​ស្ត្រី​ នេះ​បើ​តាម​តុលាការ​ចិន​មួយ​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​។​

​វូ ដែល​ពីមុន​មាន​ឈ្មោះ​ល្បី​បោះ​សម្លេង​ខ្លាំង​ក្នុងនាម​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​តន្ត្រី K-pop​បុរស​EXO​មុន​ចាកចេញ​ពី​ក្រុម​នេះ​នៅ​ឆ្នាំ​២០១៤​ដើម្បី​បង្កើត​អាជីព​ជា​អ្នក​ចំរៀង​ទោល អ្នក​បង្ហាញ​ម៉ូដ​និង​​តារា​សម្តែង​ដ៏​ជោគជ័យ​ម្នាក់​។​

​សិស្ស​អាយុ​១៩​ឆ្នាំ​ឈ្មោះ ឌូ ម៉ី​ហ្ស៊ូ​(Du Meizhu)​កាលពី​ឆ្នាំមុន​បាន​ចោទប្រកាន់​វូ​ថា​បាន​ណាត់​ជួប​និង​រំលោភ​នាង​ពេល​នាង​អាយុ​ត្រឹម​១៧​ឆ្នាំ នាំអោយ​មាន​ការរិះគន់​ពី​សាធារណជន​និង​ក្រុមហ៊ុន​ប្រ៊ែនៗ​​ជាច្រើន​ដក​កិច្ចព្រមព្រៀង​ផ្សាយពាណិជ្ជកម្ម​ជាមួយ​គាត់​។​

​តុលាការ​សង្កាត់​ចាវ​យ៉ាង​(Chaoyang)​ក្នុង​ទីក្រុង​ប៉េកាំ​ង​បាន​និយាយ​កាលពី​ថ្ងៃ​២៥​វិច្ឆិកា​ថា​« វូ ត្រូវបាន​កាត់ទោស​អោយ​ជាបគុក​១១​ឆ្នាំ​និង​៦​ខែ​ចំពោះ​ទោស​ចាប់រំលោភ​។​ជន​នេះ​ក៏​ត្រូវ​ផ្តន្ទាទោស​​អោយ​ជាប់គុក​មួយឆ្នាំ ដប់​ខែ​ទៀត​ចំពោះ​ការប្រមូល​មនុស្ស​អោយ​ប្រព្រឹត្ត​ការ​ផិតក្បត់​ប្តី​ប្រពន្ធ​។​តុលាការ​បាន​រកឃើញ​ថា ចុង​ចម្លើយ វូ យី​ហ្វាន​(​គ្រីស វូ​)​បាន​មាន​ទំនាក់ទំនង​ផ្លូវភេទ​ដោយ​បង្ខំ​ជាមួយ​​ស្ត្រី​បី​នាក់​នៅ​គេហដ្ឋាន​របស់​ខ្លួន​ចាប់ពី​ខែវិច្ឆិកា​ដល់​ខែ​ធ្នូ ឆ្នាំ​២០២០ ពេល​ពួក​គេស្រវឹង មិនដឹង​ខ្លួន​និង​មិន​អាច​តតាំង​បាន​»​។​

​វា​បាន​បន្ថែមថា វូ​នឹង​បំពេញ​ទោស​១៣​ឆ្នាំ​ក្នុង​គុក​មុន​ត្រូវ​បញ្ជូន​ចេញពី​ប្រទេស​ចិន​។​លោក​ក៏​ត្រូវ​បង់​ប្រាក់​ពិន័យ​៦០០​លាន​យ័ន​(៨៤​លាន​ដុល្លារ​)​ចំពោះ​ការ​គេចពន្ធ ។​

​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ វូ បាន​ប្រើ​ក្រុមហ៊ុន​ក្លែងក្លាយ​មួយ​ដើម្បី​បង្វែរ​ប្រាក់​ចំណូល​របស់​ខ្លួន និង​ប្រកាស​តួលេខ​ចំណូល​មិន​ពិត​ដោយ​គេចពន្ធ​ប្រមាណ​៩៥​លាន​យ័ន​៕

​ពីមុន វូ ជា​តារា​ដែល​មាន​តំលៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​ចិន តែ​ក្រុមហ៊ុន​ប្រ៊ែន​ខ្ពស់ៗ​ដូចជា Louis Vuitton, Bulgari, L’Oreal Men និង Porsche​បានដ​ក​ភាពជា​ដៃគូ​ជាមួយ​គាត់​បន្ទាប់​​ពី​ផ្ទុះ​រឿងអាស្រូវ​ស្រី​ញី​

Post navigation