Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អូឡាំពិក​កម្ពុជា​នឹងធ្វើ​មហាសន្និបាត​ចុងខែ​តុលា​នេះ​

Views: 5

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ដោយ​គោរព​តាម​ធម្មនុញ្ញ​របស់​គណៈ​ក​ម្មា​ធិ​ការ​អូឡាំពិក​អាស៊ី អូឡាំពិក​អន្ដរជាតិ ក៏ដូចជា​លក្ខន្ដិកៈ​រប​ស់​ខ្លួន​គណៈកម្មាធិការ​ជា​រិ​អូឡាំពិក​កម្ពុជា (NOCC) នឹង​រៀបចំ​មហាសន្និបាត​បញ្ច​ប់​អាណត្តិ​៤​ឆ្នាំ​ម្ដង​ដើម្បី​រៀបចំ​នូវ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​។​

​ប៉ុន្តែ​អ្វីដែល​អង្គប្រជុំ​ចាប់អារម្មណ៍ គឺ​ការ​ផ្ដោតទៅលើ​ការបន្ដ​និរន្ដរភាព​ការគ្រប់គ្រង និង​ដឹកនាំ​របស់ NOCC សម្រាប់​អាណ​ត្ដិ​ថ្មី​ទៀត​ដោយសារ​ចំពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អន្ដរជាតិ​ដ៏​ធំ គឺ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​។​

​បើតាម​ប្រសាសន៍​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC ក្រោយ​បញ្ចប់​កិច្ច​ប្រ​​ជុំ​បន្ទាន់​មួយ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC នៅ​ថ្ងៃទី​៣០ ខែកញ្ញា ម្សិលមិញ​នេះ​ដោយបាន​ពិភាក្សាគ្នា​អំពី​ការត្រៀម​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៧ ឆ្នាំ​២០១៨-២០២២ បន្ដ​អាណត្តិ​ទី​៨ ឆ្នាំ​២០២២-២០២៦ របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នា​ចុងខែ​តុលា​ខាងមុខ​។​


​លោក​បាន​បន្ដថា ៖«​យើង​បានធ្វើការ​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ច្បាប់​។ គេ​ហៅថា ក្រុម​ច្បាប់​របស់​អូឡាំពិក​អន្ដរជាតិ​និង OCA ដោយ​យើង​សុំ​ការណែនាំ​ថា​ចំពេល​យើង​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម តែ​ដល់ពេល​យើង​បញ្ចប់​អាណត្តិ​នេះ តើ​យើង​ត្រូវធ្វើ​ម៉េច​? តាម​ការណែនាំ​គឺ​យើង​ត្រូវតែ​ធ្វើ​មហាសន្និបាត​និង​បោះឆ្នោត​ធម្មតា​តែ​ការបោះឆ្នោត​ជា​សេចក្ដីទុកចិត្ត​។​ដូច្នេះ​យើង​នឹង​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ជា​សេចក្ដីទុកចិត្ត​នេះ​ទៅតាម​ការណែនាំ ដោយ​គោរព​តាម​ធម្មនុញ្ញ​ដដែល​»​។​

​អ្វីដែល​យើង​ត្រូវធ្វើ​យើង​ត្រូវ​ត្រៀម​មហាសន្និបាត​នេះ​ឲ្យ​ទទួលបាន​ការគាំទ្រ​ពី​សហ​
​ព័ន្ធ​កីឡា​ជាតិ​របស់​យើង​ឲ្យ​មើលឃើញ​ពី​សមិទ្ធផល​ដែល NOCC ដែលជា​ដៃគូ​សហការ​ដ៏​មុត​ស្រួច និង​ដៃគូ​យុទ្ធសាស្ដ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ ក៏ដូចជា​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ទៀត​ដែល NOCC បាន​ដើរតួ​ជា​អ្នកសម្របសម្រួល និង​ជា​អ្នក​លើក​នូវ​គោលការណ៍​ផ្សេងៗ​ទៀត ចូលរួម​អភិវឌ្ឍ​ចលនា​អូឡាំពិក និង​វិស័យ​កីឡា​ជាតិ​។​

​ក្នុង​កម្រិត នៃ​ការគ្រប់គ្រង​ដឹកនាំ​នេះ លោក​បណ្ឌិត​ថោង​ខុន​បាន​ជំរុញ​ធ្វើយ៉ាងណា ត្រូវមាន​ការសម្របសម្រួល​គ្នា​ដោយមាន​ការរៀបចំ​និង​គោរព​តាម​នីតិវិធី​ត្រឹមត្រូវ​។ ជារួម​មហាសន្និបាត​បញ្ចប់​អាណ​ត្ដិ​ចាស់​បន្ដ​អាណត្តិ​ថ្មី​នេះ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ចប់សព្វគ្រប់​នា​ចុងខែ​តុលា​នេះ ដើម្បី​បំពេញ​កាតព្វកិច្ច​ក្នុងនាម​សមាជិក​របស់​ចលនា​អូឡាំពិក​អន្ដរជាតិ​ដើម្បី​ឲ្យ​អាណត្តិ​ទី​៨​ដែលជា​អាណ​ត្ដិ​ដ៏​សំខាន់​បាន​ដើរតួ​ជា​ស្នូល​មួយ​ក្នុង​ការជួយ​ជំរុញ​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ នា​ឆ្នាំ​២០២៣ ទទួលបាន​ជោគជ័យ​។ ឯកឧត្តម វ៉ា​ត់ ចំរើន បន្ថែម​៕​

Post navigation