Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ុយ​ក្រែ​ននិយាយថា ការបាញ់​ផ្លោង​របស់​រុស្ស៊ី​បាន​វាយ​ចំ​គោលដៅ​យោធា​និង​ស៊ីវិល​ជាច្រើន​

Views: 12

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុមមន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយ​ថា​រុស្ស៊ី​កំពុង​វាយប្រហារ​គោលដៅ​ជន​ស៊ីវិល​និង​យោធា​ជាច្រើន​ក្នុង​គោលបំណង​បង្កើន​ការគ្រប់គ្រង​ពេញលេញ​លើ​​តំបន់​ដូណិត​សខ៍និង​លូ​ហាន​សខ៍ភាគ​ខាងកើត​អ៊ុ​យក្រែន ដោយ​គ្រាប់​រ៉ុក្កែត​ចំនួន ១២០ បាន​វាយប្រហារ​តំបន់​ជុំវិញ​ទីប្រជុំជន​នី​កូប៉ូល (Nikopol)​ពេញ​មួយ​យប់​។​

​អភិបាលក្រុង​ឌី​នី​ប្រូ​ប៉េ​ត្រូវសខ៍ (Dnipropetrovsk) លោក វ៉ា​ឡិន​ទីន រី​ស្នី​ឆិន​កូ (Valentyn Reznychenko)​បាន​និយាយថា​មនុស្ស​បី​នាក់​បាន​ស្លាប់​និង​ប្រាំពីរ​នាក់​បាន​រងរបួស​ដោយ​​ការបាញ់​ផ្លោង​នៅ​ទីប្រជុំជន​នី​កូប៉ូល នៅពេល​គ្រាប់​រ៉ុក្កែត Grad​ចំនួន ១២០ គ្រាប់​បាន​វាយប្រហារ​តំបន់​នោះ​។​

​នាយអគ្គសេនាធិកា​ររ​បស់​អ៊ុយ​ក្រែន​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ សីហា ដោយ​ដកស្រង់​ប្រភព​ពី​ការតាំង​យោធា​ជាង ៦០ ថា​”​សត្រូវ​កំពុង​ផ្តោត​ការខិតខំ​ប្រឹង​​ប្រែង​របស់​ខ្លួន​លើ​ការបង្កើត​ការគ្រប់គ្រង​ពេញលេញ​លើ​ទឹកដី​នៃ​តំបន់​លូ​ហា​ន​សខ៍និង​ដូណិត​ស​ខ៍​”​។​

​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​បាន​កើតឡើង​នៅ​ជុំវិញ​ទីប្រជុំជន​ពី​ស្គី (Pisky) ភាគ​ខាងកើត​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​នៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែន​បាន​ចោទប្រកាន់កងក​ម្លាំង​រុស្ស៊ី​ថា​បាន​ប្រើ​​ប្រាស់​រោងចក្រ​នុយក្លេអ៊ែរ​ដើម្បី​ធ្វើ​ជា​ខែល​ទប់ទល់​នឹង​កាំភ្លើង​ធំ​។​

​មន្ត្រី​ម្នាក់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ដូណិត​ស​ខ៍ ដែល​គាំទ្រ​ដោយ​រុស្ស៊ី​បាន​និយាយថា ទីប្រជុំជន​ពីស្គី​ស្ថិត​នៅ​សមរភូមិ​ជួរ​មុខ​ចម្ងាយ​ត្រឹមតែ ១០ គីឡូម៉ែត្រ​នៅ​ភាគ​ពាយព្យ​នៃ​រដ្ឋធានី​ដូណិត​សខ៍ដែល​​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កងកម្លាំង​រុស្ស៊ី​និង​ក្រុម​បំបែក​ខ្លួន​។​

​មន្ត្រី​ឈ្មោះ ដា​នី​ល បេ​ស្នូ​នូវ (Danil Bezsonov) បាន​និយាយ​នៅលើ Telegram ថា “​វា​កំពុង​ក្តៅគគុក​នៅ​ក្នុង​ទីប្រជុំជន​ពី​ស្គី​។ ទីប្រជុំជន​នេះ​ជា​របស់​យើង​ប៉ុន្តែ​នៅតែ​មាន​ក្រុម​តស៊ូ​មួយ​​ក្តាប់​តូច​នៅ​ភាគ​ខាងជើង​និង​ខាងលិច​”​។​

​មន្ត្រី​អ៊ុយ​ក្រែន​បាន​បដិសេធថា ទីប្រជុំជន ដែល​មាន​ខែល​ការពារ​រឹងមាំ​ខ្លាំង​សម្រាប់​ការពារ​ទីក្រុង​ដូណិត​ស​ខ៍ បាន​ដួលរលំ​។​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​មិនអាច​ផ្ទៀងផ្ទាត់​ភស្តុតាង​សមរ​ភូមិ​​ណាមួយ​បាន​ទេ​៕

ផ្សែងហុយ​នៅ​ទីក្រុង​ដូណិត​សខ៍រ​បស់​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ពុធ​ទី​១០​សីហា ឆ្នាំ​២០២២

Post navigation