Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ុយ​ក្រែ​ននឹង​ជំនួស​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ ក្រោយ​មាន​រឿងអាស្រូវ​ពុករលួយ​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សមាជិក​សភា​ជាន់ខ្ពស់​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​កុម្ភៈ​ថា រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែនលោក អូ​ឡេក​សី រី​ស្នី​កូវ (Oleksiy Reznikov) នឹង​ត្រូវ​ជំនួស​ដោយ​ប្រធាន​ចារកម្ម​យោធា នៅមុន​ការរំពឹង​ទុក​អំពី​ការវាយលុក​របស់​រុស្ស៊ី និង​បន្ទាប់​ពី​រឿងអាស្រូវ​ពុករលួយ​។​

​ប្រធានាធិបតី​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​នៅក្នុង​សុន្ទរកថា​ពេល​ល្ងាច​របស់​លោក​ដោយ​មិន​បាន​បញ្ជាក់​លម្អិត​ថា “​យើង​កំពុង​រៀបចំ​ការសម្រេច​ចិត្ត​និង​ការចរចា​ដែល​គួរតែ​ពង្រឹង​ទាហាន​​របស់​យើង ផ្តល់​ឱ្យ​អ៊ុយ​ក្រែន​នូវ​ការគាំទ្រ​របស់អ​ន្ត​រ​ជាតិ និង​អាវុធ​ជាច្រើន​ទៀត​”​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា លោក​ចង់​ឱ្យ​កិច្ច​ពិភាក្សា​ស្តី​ពី​សមាជិកភាព​របស់​អ៊ុយ​ក្រែន​នៅក្នុង​សហភាព​អឺរ៉ុប​ចាប់ផ្តើម​នៅ​ឆ្នាំ​នេះ ដោយ​បង្កើន​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​។​

​សមាជិក​សភា​ជាន់ខ្ពស់​ដែល​ស្និទ្ធ​នឹង​លោក​ហ្សេ​លេន​ស្គី បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​រី​ស្នី​កូវ អាយុ ៥៦ ឆ្នាំ ដែល​ជា​មុខមាត់​ដ៏​ល្បី​ម្នាក់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រាម​របស់​ប្រទេស​នឹង​ត្រូវ​ដូរ​ចេញ​។​

​សមាជិក​សភា​លោក ដេវីដ អា​រ៉ា​ខា​មៀ (David Arakhamia)​ដែល​សំដៅ​ទៅលើ​ប្រធាន​ចារកម្ម​យោធា​វ័យ ៣៧ ឆ្នាំ បាន​និយាយថា “​លោក គី​រី​ឡូ ប៊ូ​ដា​នូវ (Kyrylo Budanov)​នឹង​ដឹកនាំ​ក្រសួង​​ការពារជាតិ ដែល​ពិតជា​សម​ហេតុផល​ក្នុង​សម័យ​សង្គ្រាម​”​។​

​ដោយ​កាន់​ឋានន្តរស័ក្តិ​ឧត្តមសេនី​យ៍​ទោ លោក​ប៊ូ​ដា​នូវបាន​ដឹកនាំ​ផ្នែក​ចារកម្ម​យោធា​ចាប់តាំងពី​ខែ​សីហា ឆ្នាំ ២០២០៕

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែនលោក អូ​ឡេក​សី រី​ស្នី​កូវ

Post navigation