Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ៊ុយ​ក្រែន​ជំរុញ​ឱ្យ Australian Open ហាម​ឪពុក​របស់​ឌី​ចូកូ​វិកកុំ​ឱ្យ​ចូលរួម ក្រោយ​គាត់​ថតរូប​ជាមួយ​អ្នកគាំទ្រ​ពូ​ទីន​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែន​ប្រចាំ​ប្រទេស​អូស្ត្រាលីនៅ​ថ្ងៃ​សុក្រ​ទី​២៧​មករា​នេះ​បាន​ជំរុញ​ឱ្យ​មន្ត្រី​កីឡា​វាយ​តេ​ន្នី​ស​ហាមឃាត់​ឪពុក​របស់​កីឡាករ ណូ​វ៉ាក់ ឌី​ចូ​កូវិក (Novak Djokovic) ពី​ព្រឹត្តិការណ៍ Australian Open បន្ទាប់ពី​គាត់​បាន​ថតរូប​ជាមួយ​អ្នកគាំទ្រ​ដែល​លើក​ទង់ជាតិ​រុស្ស៊ី​។​

​ឯកអគ្គរដ្ឋទូត វ៉ា​ស៊ី​ល មី​រ៉ូ​ស្នី​ឆិន​កូ (Vasyl Myroshnychenko) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​គាត់​គួរតែ​ត្រូវបាន​ដកហូត​ប័ណ្ណសម្គាល់ខ្លួន​”​។​

​លោក​មី​រ៉ូ​ស្នី​ឆិន​កូ​ក៏បានអំពាវនាវ​ឱ្យ​ឌី​ចូ​កូវិក ដែល​កំពុង​ត្រៀម​ជួប​កីឡាករ ថូ​មមី ផូល (Tommy Paul)​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​នេះ​សុំ​ទោស​ដោយ​ផ្ទាល់​និង​បញ្ជាក់​ពី​ជំហរ​របស់​​គាត់​ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី​ផងដែរ​។​

​គាត់​បាន​និយាយថា “​វា​មាន​សារៈសំខាន់​សម្រាប់ណូ​វ៉ាក់​ដើម្បី​ដោះស្រាយ​ស្ថានភាព​នេះ​។ គាត់​គួរតែ​សុំទោស​ចំពោះ​អ្វី​ដែល​បាន​កើតឡើង ហើយ​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​”​។​

​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​ចូល​ទៅក្នុង​គណនី YouTube របស់​ជនជាតិ​អូស្ត្រាលី​គាំទ្រ​រុស្ស៊ី​មួយរូប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានបង្ហាញ​ឪពុក​របស់​ឌី​ចូ​កូវិក លោក​ស្រា​ឌី​ចាន់ (Srdjan)​ឈរ​ជាមួយ​​បុរស​ម្នាក់​កាន់​ទង់ជាតិ​រុស្ស៊ី​ជាមួយនឹង​រូប​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​លើ​នោះ​។​

​វីដេអូ​នេះ​ត្រូវបាន​គេ​ដាក់​ចំណងជើង​ថា “​ឪពុក​របស់​ណូ​វ៉ាក់ ឌី​ចូ​កូវិក កំពុង​ធ្វើ​សេចក្តីថ្លែងការណ៍​នយោបាយ​យ៉ាង​ក្លាហាន​”​។​

​អ្នក​រាយការណ៍​ព័ត៌មាន​កីឡាតេន្នីសែ​ប៊ី​ជាច្រើន​រូប​បាន​បញ្ជាក់​ថា​វា​ជា​ឪពុក​របស់​ឌី​ចូ​កូវិក ហើយ​កាសែត Melbourne Age បាន​រាយការណ៍​ថា គាត់​បាន​និយាយ​ជា​ភាសា​សែ​ប៊ី​ថា “​ជយោ​រុស្ស៊ី​”៕

ឪពុក​របស់​ឌី​ចូកូ​វិកឈរ​ស្រែក​ជយោ​រុស្ស៊ី​ក្នុងចំណោម​អ្នកគាំទ្រ​ពូ​ទីន

Post navigation