Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអភិបាលក្រុងអាស៊ាន ដែលយកតាមទំរង់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន

Views: 1

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើការងារ ដើម្បីរៀបចំឲ្យបានរួចរាល់ មុនកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN MAYORS FORUM 2022) ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២ និងទី៣ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ហើយដែលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

តាមការបញ្ជាក់របស់លេខាធិការដ្ឋាន នៃកិច្ចប្រជុំខាងលើនេះ មានតំណាងទីក្រុង និងខេត្ត ចូលរួមប្រមាណ ៨០ ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង ៣០ ទីក្រុងធំៗ ចូលរួម ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ បានគូសបញ្ជាក់ថាៈ កិច្ចប្រជុំនេះ យើងរៀបចំក្នុងកំរិតតូចជាង កិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) តែយកតាមទំរង់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលទើបបញ្ចប់ទៅថ្មីៗនេះ នៅខេត្តសៀមរាប។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ ទោះបីយ៉ាងណា ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ គឺនៅដដែល ដូចកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ក៏ដូចជា កិច្ចប្រជុំកំពូលពាក់ព័ន្ធដែរ ព្រោះយើងមានបទពិសោធន៍ ធ្វើបានល្អរួចមកហើយ។ វេទិការអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ នេះ មានគោលបំណងពង្រឹងកិច្ចសហការ តាមរយៈការជំរុញការកសាងទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី តាមគោលការណ៍អាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ចំពោះកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។

វេទិកានេះ គឺសំរាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ លើកឡើង និងពិភាក្សា អំពីបញ្ហាប្រឈមក្នុងទីក្រុង នាពេលបច្ចុប្បន្ន និងអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តន៍ល្អៗ ក៏ដូចជាទស្សនៈរបស់ពួកគាត់សំរាប់ការកសាងសហគមន៍អាស៊ាន៕/V/srn

Post navigation