Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រាជធានីភ្នំពេញសាងសង់ស្ថានីយ៍បូមទឹកថ្មី គីឡូម៉ែត្រលេខ ៩ ដើម្បីដោះស្រាយបញ្ហាទឹកលិចចំនួន៥សង្កាត់ ក្នុងខណ្ឌឫស្សីកែវ

Views: 9

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំក្រុងពាលីសាងសង់ស្ថានីយ៍បូមទឹកថ្មី គីឡូម៉ែត្រលេខ ៩ ក្នុងសង្កាត់ស្វាយប៉ាក ក្រោមអធិបតី លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ និង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។


មន្ត្រីជំនាញបានឱ្យដឹងថាស្ថានីយ៍បូមទឹកថ្មី មានសមត្ថភាពបូមទឹក ៣០.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ៨.៣៣ម៉ែត្រគូបក្នុង១វិនាទី ដោយបំពាក់ម៉ូទ័រទំហំអង្កត់ផ្ចឹត ១ម ចំនួន ២គ្រឿង និងអង្កត់ផ្ចឹត ០.៨ម ចំនួន ២គ្រឿង ដែលនឹងដោះស្រាយបញ្ហាទឹកលិចនៅសង្កាត់ទួលសង្កែទី១ ទួលសង្កែទី២ ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ និងសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ៕ N

Post navigation