Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រាជរដ្ឋាភិបាល​ចេញ​សេចក្ដីណែនាំ​អំពី​វិធានការ​បន្ថែម សម្រាប់​បន្ត​គ្រប់គ្រង​ផលប៉ះពាល់ និង​គាំទ្រ​ការ​ងើប​ឡើងវិញ នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

Views: 2

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ដោយហេតុថា​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច​នៅ​បន្ត​ទទួលរង​នូវ​ហានិភ័យ​និង​ភាពមិនប្រាកដ ប្រជា​ខ្ពស់ ពី​ការប្រែប្រួល​និន្នាការ​តំបន់ និង​សកល​ក្រោម​ស្មារតី​បុ​រេ​សកម្ម និង​ទទួលខុសត្រូវ​ខ្ពស់ រាជរដ្ឋាភិបាល​បាន ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ជា​បន្តបន្ទាប់ ក្នុង​គោលបំណង​បន្ត​កាត់បន្ថយ​ផលប៉ះពាល់​មកលើ​ស្ថានភាព សង្គម​-​សេដ្ឋកិច្ច ព្រមទាំង​បន្ត​ជួយ​ទ្រទ្រង់ និង​ស្តារ​អាជីវកម្ម និង​ធុរកិច្ច ឱ្យ​ងើប​ឡើងវិញ ។​ជាក់ស្ដែង សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន និង​កំពុងមាន​សន្ទុះ​ងើបឡើង​វិញ លើ​ស្ទើរ​គ្រប់​វិស័យ ទាំង​ក្នុង​វិស័យ កាត់ដេរ​, វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ និង​វិស័យ​សេវាកម្ម ។ ជាមួយគ្នានេះ​, សកម្មភាព​អាជីវកម្ម​ក្នុង គោលដៅ​ទេសចរណ៍​ជាច្រើន​រួមទាំង​រាជធានី​ភ្នំពេញ​, ខេត្ត​ក្នុង​តំបន់ឆ្នេរ និង​ខេត្ត​មួយចំនួនទៀត មាន កំណើន​គួរឱ្យកត់សម្គាល់ ដោយសារ​ការកើនឡើង​យ៉ាងគំហុក​នៃ​ភ្ញៀវទេសចរ​ជាតិ​, ធុរជន និង​វិនិយោគិន ។ ទោះជា​យ៉ាងនេះ​ក្តី​, កំណើន​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​អាច​នឹង​នៅ​បន្ត​មាន​ភាពយឺតយ៉ាវ​ក្នុង​រយៈពេល​ខ្លី​ទៅ មធ្យម​ខាងមុខ ដោយសារ​ភាពមិនប្រាកដ​ប្រជា​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល ដែល​បន្ត​ចោទ​ជា​សម្ពាធ​ដល់ វិស័យ​ទេសចរណ៍​ក្នុង​គោលដៅ​មួយចំនួន ដែល​តែងតែ​អាស្រ័យ​លើ​ភ្ញៀវទេសចរ​អន្តរជាតិ ។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ក្នុង​បរិការណ៍​នេះ​ដោយ​ពិនិត្យ​លើ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទាំង​ក្នុង​ក្របខណ្ឌ សកលលោក​, តំបន់ និង​ក្នុងប្រទេស​, រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​សម្រាប់​បន្ត គ្រប់គ្រង​ផលប៉ះពាល់ និង​គាំទ្រ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​កាលៈទេសៈ​ប្រកបដោយ​ភាពមិន ប្រាកដប្រជា​នេះ ។ ក្នុងន័យនេះ​, ក្រោម​កិច្ចសហការ​យ៉ាង​ទូលំទូលាយ​ជាមួយ​វិស័យ​ឯកជន និង​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​ជូន​វិស័យ​ទេសចរណ៍ ដូចខាងក្រោម ៖..

១.​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ លើកលែងតែ​អាករ​លើ​ត​ខ្មែរ​ន សណ្ឋាគារ​, ផ្ទះសំណាក់​, និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះ​ញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅ​ខេត្តសៀមរាប សម្រាប់​រយៈពេល ៣ ខែ​​គឺ​ពី​ខែ មករា ដល់​ខែ មីនា ឆ្នាំ ២០២៣ ។ អាជីវកម្ម​ទាំងអស់នេះ​នៅតែមាន​កាតព្វកិច្ច​ដាក់ លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ការគ្រប់គ្រង​អាករ​លើ​ត​ម្ល បន្ថែម (E-VAT) ជា​រៀងរាល់ខែ ក្នុងអំឡុង​ពេលនេះ ។​

២. បន្ត​ផ្តល់​ការសម្របសម្រួល​តាមរ​យៈ​ការ​បង្កក​តួលេខ​បំណុល​ត្រឹម​ចុងឆ្នាំ​២០១៩ និង​មិន​គិត ការពិន័យ​សម្រាប់​ឆ្នាំ​២០២៣ សម្រាប់​វិស័យ​ទេសចរណ៍ ។ ៣. បន្ត​ជំរុញ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ជូន​ដល់​បុគ្គលិក​របស់ខ្លួន ដោយ​ខ្លួនឯង និង​មានលទ្ធភាព​ស្នើសុំ​ការគាំទ្រ​ហិរញ្ញប្បទាន ពី​សំណាក់​គម្រោង​មូលនិធិ អភិវឌ្ឍន៍​ជំនាញ (SDF) តាម​ការចាំបាច់ ។​

​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវអនុវត្ត​នូវ​សេចក្ដីណែនាំ​នេះ ទៅតាម​សមត្ថកិច្ច​របស់ខ្លួន ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់បំផុត ។​

​រាជរដ្ឋាភិបាល​នឹង​បន្ត​តាមដាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ស្ថានភាព​នៃ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ការ ប្រែប្រួល​និន្នាការ​តំបន់ និង សកល​លើ​សង្គម​-​សេដ្ឋកិច្ច និង​ត្រៀម​ដាក់ចេញ​នូវ​វិធានការ​បន្ថែមទៀត សំដៅ ស្តារ និង ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឡើងវិញ ប្រកបដោយ​ភាព​ធន់​, ចីរភាព និង​បរិ​យាប​ន្ន ក្រោម​ក្របខណ្ឌ យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព ថ្មី សម្រាប់​ឆ្នាំ ២០២១-២០២៣៕សរន

Post navigation