Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រាជរដ្ឋាភិបាល បន្តបើក​សាច់​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ ក្នុងអំឡុងពេល​កូវីដ

ភ្នំពេញ៖ កម្មវិធី​បើក​សាច់​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ ក្នុងអំឡុង​ពេល​ប្រយុទ្ធនឹង​កូវីដ១៩ ជុំទី១០ លើកទី៣ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

​​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ ការបើកផ្តល់ជុំទី១០ លើកទី២ ត្រូវបានបញ្ចប់​ ដោយទទួល​បានលទ្ធផល គឺគ្រួសារ ដែលទទួលបានប្រាក់ឧបត្ថម្ភ មានចំនួន ៦៩១ ៧០៩​គ្រួសារ ស្មើនឹងចំនួនសមាជិក ២ ៧៣១ ២៧៣​នាក់ អស់ទឹកប្រាក់សរុប ១២២ ៣៩៩ ៨៨០ ០០០​រៀល​។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានប្រកាសថា សរុបការចំណាយ​លើការអនុវត្ត​កម្មវិធី​ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ( ២៧លើក) អស់ថវិការដ្ឋ ចំនួន ៣ ២២២ ៨២៧ ២០៧ ០០០​រៀល ស្មើនឹង ៨០៥.៧០៩​ដុល្លារអាមេរិក​៕

PicturePicturePicturePicturePicturePicture