Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រាជរដ្ឋាភិបាលនិងប្រព័ន្ធ អ ស ប បានពិភាក្សាលើប្រធានការពង្រឹងប្រព័ន្ធសុខាភិបាលនិងការពង្រឹងប្រព័ន្ធគាំពារសង្គម

Views: 3

ដោយៈតារារិទ្ធ/ភ្នំពេញៈនៅល្ងាចថ្ងៃទី ២៨ ខែមីនា ២០២៣ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបើកប្រជុំ ប្រចាំឆ្នាំជាមួយប្រព័ន្ធសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជាដឹកនាំដោយលោក ចូសែហ្វ សូយ័រ នៅវិមានសន្តិភាពរាជាធានីភ្នំពេញ ។ក្នុងជំនួបនេះភាគីទាំងពីរបាន ពិភាក្សាផ្ដោតការយកចិត្តទុកដាក់ទៅលើប្រធានបទចំនួនពីប្រធានបទទីមួយគឺការពង្រឹងប្រព័ន្ធសុខា ភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល និងប្រធានបទទី២គឺការពង្រឹងប្រព័ន្ធគាំពារសង្គម ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថាកិច្ចសវនាការបានផ្ដោតការយកចិត្តទុក ដាក់ទៅលើប្រធានបទ ចំនួនពីប្រធានបទទីមួយគឺការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ក្នុងនោះចែកចេញជាពីរទីមួយគឺទិសដៅអាទិភាព របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ដើម្បីឈានឆ្ពោះទៅការគ្រប ដណ្តប់សុខភាពជាសកល,ទីពីរការគាំទ្ររបស់អង្គការសហប្រជាជាតិដល់គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ដើម្បីឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ។ ប្រធានបទទីពីរគឺការ ពង្រឹងប្រព័ន្ធគាំពារសង្គមក្នុងនោះក៏បែកចែកចេញជាពីរផ្នែកដែលផ្នែកទីមួយទិសដៅជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនិងការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គមដែលគាំពារប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជាជាពិសេសប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះដោយហានិភ័យនៃវិបត្តិផ្សេងៗនិងទីពីរ.ការគាំទ្ររបស់អង្គការសហ ប្រជាជាតិដល់ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍបន្ថែមទៀតនូវប្រព័ន្ធគាំពារសង្គម។

លោក អ៊ាង សុផល្លែត បានឲ្យដឹងទៀតថាពាក់ព័ន្ធនឹងកិច្ចពិភាក្សាលើប្រធានបទទាំងពីរខាងលើនេះសម្តេចតេជោ ហ៊ុន សែន បានធ្វើការសន្និដ្ឋានថាប្រព័ន្ធអង្គការសហប្រជា ជាតិបានប្រកាន់ខ្ជាប់នូវភាពទន់ភ្លន់និងបត់បែនទាន់សភាពការណ៍ក្នុងការអភិវឌ្ឍ យូ.អិនដាស់ ។ តាមរយៈការដាក់ឲ្យអនុវត្តក្របខ័ណ្ឌឆ្លើយតបសង្គមសេដ្ឋកិច្ចនិងបានពិ និត្យកែសម្រួលមូលធននិងគោលដៅអន្តរាគមន៍ឡើងវិញសំដៅគាំទ្ររាជរដ្ឋាភិបាលក្នុងការកាត់បន្ថយ ផលប៉ះពាល់នៃជំងឺរាតត្បាតចំពោះមុខលើក្រុមជនងាយរងបំផុត។ទន្ទឹម នេះក៏បានកៀរគរធនធានថ្មីបន្ថែមសម្រាប់គាំទ្ររាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងតម្រូវការផ្នែកសុខភាពនិងការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ។

សម្តេចបន្តថាអ្វីដែលគួរឲ្យអបអរសាទរនិងកោតសរសើរការសម្រេចបាននូវភាពជាវិជ្ជមានលើលទ្ធផលរំពឹងទុកជាយុទ្ធសាស្ត្រទាំងប្រាំរបស់ យូ.អិនដាស់ នៅក្នុងកាលៈទេសៈដ៏ សែនលំបាកទាំងនេះអាចបញ្ជាក់បានអំពីកិច្ចប្រឹងប្រែងអនុវត្តរួមគ្នារវាងភ្នាក់ងារទាំងអស់នៃប្រព័ន្ធអង្គការសហប្រជាជាតិនិងកិច្ចសហការដ៏ល្អប្រពៃក្នុងភាពជាដៃគូរឹងមាំ និងយូរអង្វែងជាមួយក្រសួងនិងស្ថាប័ននៃរាជរដ្ឋាភិបាលរីឯការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការការអភិវឌ្ឍប្រកបដោយចិរភាពនៃប្រព័ន្ធអង្គការសហប្រជាជាតិឆ្នាំ២០២៤-២០២៨ ក៏មានវឌ្ឍនភាពល្អប្រសើរតាមរយៈកិច្ចពិគ្រោះយោបល់ក្នុងភាពជាដៃគូប្រកបដោយបរិយាប័ន្ន ។

សម្តេចតេជោបានលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធបន្តកិច្ចសហការដើម្បីឈានទៅបញ្ចប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រព័ ន្ធអង្គការសហប្រជាជាតិនេះតាមការគ្រោងទុកនាខែឧសភាឆ្នាំ២០២៣ សម្រាប់ជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ២០២៤- ២០២៨ ។

សម្ដេចតេជោបានស្នើឲ្យភ្នាក់ងារពាក់ព័ន្ធផ្នែកប្រព័ន្ធអង្គការសហប្រជាជាតិបន្តរៀបចំកម្មវិធីយុទ្ធសាស្ត្ររៀងៗខ្លួនតាមយន្តការកិច្ចពិគ្រោះយោបល់ដែលមានស្រាប់រាជរដ្ឋាភិបាលនឹងផ្តល់ការគាំទ្រជាផ្លូវការលើឯកសារសម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យនិងអនុម័តក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាប្រតិបត្តិ។

ចំពោះប្រធានបទស្តីការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល និង ពង្រីកប្រព័ន្ធគាំពារសង្គមកិច្ចពិភាក្សាបានបង្កើនការយល់ដឹងរួមគ្នាអំពីវឌ្ឍនភាពបញ្ហាប្រឈមគោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យអាទិភាពទាំងពីរនេះជាគោលការ ណ៍ស្នូលនៃការអភិវឌ្ឍធនធានមនុស្សឲ្យទៅនឹងត្រូវរំកិលចេញលម្អិតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។

សម្ដេចតេជោបានសម្តែងសេចក្ដីរីករាយចំពោះការប្ដេជ្ញាចិត្តរបស់ប្រព័ន្ធអង្គការសហប្រជាជាតិដែលបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខា ភិបាលប្រកបដោយភាពធន់ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនិងពង្រីកប្រព័ន្ធគាំពារសង្គមក្នុងគោលដៅបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់ចិរភាពនិងបរិយាប័ន្ន។

សម្តេចតេជោបានជំរុញលើកទឹកចិត្តឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាលបន្តធ្វើការបរទេសឲ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយភ្នាក់ងារនៃប្រព័ន្ធអង្គការសហប្រជាជាតិដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនិងការគាំទ្រទាំងនេះឲ្យទៅជាសកម្មភាពជាក់ស្ដែង ។សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រទាំងឡាយដែលប្រព័ន្ធអង្គការសហ ប្រជា ជាតិបានផ្តល់កន្លងមកសម្រាប់រួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ​។

គួរបញ្ជាក់ថាគ្រួសារអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជារួមមានភ្នាក់ងារមូលនិធិនិងកម្មវិធីចំនួនជាង ២០ ហើយអស់រយៈពេលជាងបីទសវត្សរ៍មកនេះអង្គការសហ ប្រជាជាតិនៅកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិលនិងប្រជាជនកម្ពុជាដើម្បីចូលរួមការអភិវឌ្ឍប្រកបដោយចីរភាពការពង្រឹង ភាព ធន់ និរន្តរភាពសន្តិភាព និងការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា៕

Post navigation