Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​រក​តៃកុង​រថយន្ត​ដឹក​ហ្គាស ក្រឡាប់​ចូល​ផ្ទះ​អ្នកលក់ដូរ មិនទាន់​ឃើញ​

Views: 10

​ដោយៈ សុខុម / មណ្ឌលគិរីៈ មកដល់​ម៉ោង ៤ រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ សមត្ថកិច្ច រក​អ្នកបើកបរ​រថយន្ត​ដឹក​ហ្គាស មាន​ទម្ងន់​រាប់​តោន ជ្រុល​ចង្កូត​ក្រឡាប់​ចូល​ផ្ទះ អ្នកលក់ដូរ នៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មិនទាន់​ឃើញ​នៅឡើយ​ទេ​។​
​នាក់​​ប្រជាពលរដ្ឋ​សង្ស័យថា អ្នកបើកបរ​រថយន្ត ខាងលើនេះ អាច​នឹង​គៀប​ជាប់​ក្នុង​រថយន្ដ ដោយសារ​ស្ថានភាព​រថយន្ត ផ្នែក​ខាងមុខ បុក​រួញ​ជ្រុល​ចូល​ផ្ទះ នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង ដោយ​រថយន្ត​ដឹក​ហ្គាស លឿន​ជ្រុល ចុះ​ចំណោត​ធ្លាក់​ពីលើ​ផ្លូវជាតិ​៧៦ នៅ​ចំណុច​ផ្ទះ​តា​លី ស្ថិត​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មានជ័យ​។ រថយន្ត​វេ​អង​ដឹក​ហ្គាស​នោះ គឺជា​របស់​ក្រុមហ៊ុន​តារា​សុ​ី​ធី បើក​ចុះ​ចំណោត​ផ្លូវ​កោង ហើយ​ពេលនោះ រថយន្ត​អស់ខ្យល់​ហ្វ្រាំង លឿន ហើយ​បុក​តូប ចំនួន​៤​។ រថយន្ត​ធ្លាក់​បាក់​ច្រាំង​ផ្លូវ បណ្តាលឱ្យ​ក្រឡាប់​។ នៅក្នុង​ផ្ទះ​៤​ខាងលើ មាន​មនុស្ស ចំនួន ១៦ នាក់ អ្នករ​ងរ​បូស​ស្រាល ២ (​ប្រុស​)​។ អ្នកបើកបរ មិនដឹង​លោត ឬ​កៀប​ជាប់ ក្នុងកា​ប៊ិន​រថយន្ត ដោយ​កា​ប៊ិន​រួញ​ចូលគ្នា ដោយ​គាស់​កា​ប៊ិន​មិនបាន ទើប​រង់ចាំ​យក​រថយន្ត មក​ស្ទួ​ច​ចេញ ទើប​កាត់​កា​ប៊ិន​ចេញ បានដឹងថា អ្នកបើកបរ មិន​នៅ​ក្នុងនោះ ឬ​លោត​រួច​ខ្កួ​ន​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថាៈ សមត្ថកិច្ច កំពុង​ដាក់​កម្លាំង​ការពារ យ៉ាង​តឹងរ៉ឹង និង​ត្រៀម​ទឹក ដើម្បី​ការពារ​សុវត្ថិភាព ក្រែង​មាន​ហេតុ​អាក្រក់ បង្កឱ្យមាន​បញ្ហា ដល់​ស៊ីទែន​ហ្គាស ផ្ទុះ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ រស់​នៅក្បែរនោះ​៕​

Post navigation