Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រកឃើញ​សព​តៃកុង នៅក្នុង​កាប៊ីន រ​ថយ​ន្ង​ដឹក​ស៊ីទែន​ហ្គាស ដែល​ក្រឡាប់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ

Views: 12

​ដោយៈ​សុខុម / មណ្ឌល​គី​រីៈ មកដល់​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ សមត្ថកិច្ច​ខេត្ត​មណ្ឌល​គី​រី បាន​រកឃើញ​សាកសព​អ្នកបើកបរ រថយន្ត​ដឹក​ស៊ីទែន​ហ្គាស មាន​ទម្ងន់​រាប់​តោន ដែល​ក្រឡាប់​បណ្ដាលឱ្យ​ខូចខាត​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​។

​សមត្ថកិច្ច បាន​រំលឹក​ឲ្យ​ដឹងថាៈ រថយន្ត​ដឹក​ស៊ីទែន​ហ្គាស​មួយគ្រឿង​ធំ បាន​ក្រឡាប់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ផ្លូវជាតិ​៧៦ ចំណុច​ផ្ទះ​ចាន់​សំណាង និង​ហ៊ឹម​វ​ល្ណី ផ្ទះ​លី​ច​ន្តា កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ ស្ថិតក្នុង​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

​រថយន្ត​យី​ឌុប​បួន​ភ្លៅ ដឹក​ហ្គាស គឺជា​របស់​ក្រុមហ៊ុន តារា ធី ស៊ី ហ្គាស បាន​បើក​ក្នុង​ល្បឿន​លឿន ត្រង់ចំណុច​ផ្លូវ​កោង ហើយ​បាន​បុក​រះ​តូប​ចំនួន​ប្រាំ​តូប បណ្តាល​ឲ្យ​ក្រឡាប់​ខ្លួនឯង​។

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ អ្នកបើករថយន្ត​ឈ្មោះ សឿន សាវឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​បើកបរ រស់នៅ​បច្ចុប្បន្ន ភូមិ​ព្រៃឈរ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ រថយន្ត​ម៉ាក​យី​ឌុប​បួន​ភ្លៅ ពាក់​ផ្លាកលេខ 3E ភ្នំពេញ​.4191​។

​នៅពេល​យក​រថយន្ត​ស្ទួ​ច​ប្រភេទ​ធំ ចំនួន​ពី​គ្រឿង មក​ស្ទួ​ច​រថយន្ដ​ដែល​ក្រឡាប់​នោះ​ឡើង ទើបបាន​ឃើញ​សព​អ្នកបើកបរ គៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត​។ កម្លាំង​សមត្ថកិច្ច បាន​យក​ដែកគាស់​កាប៊ីន​រថយន្ត និង​យក​កៅឡាក់ ទាក់​កាប៊ីន ហើយ​យក​រថយន្ត​អូសទាញ ទើបបាន​យក​សព​ចេញ​បាន​។

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បង្ក​ឲ្យ​ម្ចាស់​តូប ឈ្មោះ តឹក ម៉េង​អឹង អាយុ ៣៥ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សម្បត្តិ ស្រី​តូច អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មានមុខ​របរ លក់ដូរ ដូចគ្នា និង​រងរបួស​ទាំងពី​រ​នាក់​។ ប្ដី​ឈ្មោះ ញ៉ សុជា អាយុ ២៨ ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ជា​ម្ចាស់​តូប ឈ្មោះ ខាំ សុភាព អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ព្រមទាំង​ប្អូនស្រី ពីរ​នាក់ រស់នៅ​ជាមួយ ឈ្មោះ ខាំ សុ​ភ័​ណ្ឌ អាយុ ២៧ ឆ្នាំ និង​ឈ្មោះ ហ៊ុន មូលី​កា អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ គឺ​ទាំង​បួន​នាក់ បាន​រងរបួស​។ ម្ចាស់​តូប​ឈ្មោះ កៅ វិ​ចិត្ត ភេទ​ប្រុស​អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ និង​ប្រពន្ធ ឈ្មោះ​សៀក បុប្ផា អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ និង​កូនស្រី ឈ្មោះ​កៅ ហ្គិ​ច​លាង អាយុ ២ ឆ្នាំ រស់នៅ​ភូមិ សង្កាត់ កើតហេតុ​ខាងលើ មិនមាន​អ្នករងរបួស​ធ្ងន់​នោះទេ​។

​ចំណែក​សព​តៃកុង​រថយន្ដ​ដឹក​ហ្គាស ត្រូវបាន​សមត្ថកិច្ច ពិនិត្យ​រួច ក៏បាន​ប្រគល់​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ ។ ឯ​រថយន្ត​ដឹក​ហ្គាស​នោះ បាន​ស្ទួ​ច​ដាក់​លើ​រថយន្ត​មួយទៀត ដឹក​យកទៅ​បង្ហូរ​ដាក់​ស្ថានីយ៍​ហ្គាស​របស់​ក្រុមហ៊ុន តារា ស៊ី ធី ហ្គាស នៅក្នុង​ខេត្តមណ្ឌលគិរី រួចហើយ​រថយន្ត​នោះ ក៏បាន​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕/V​

Post navigation