Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល

Views: 1

ភ្នំពេញ:រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល(ទឹកធ្លាក់អូតាប៉ាង)គឺជារមណីយដ្ឋានធម្មជាតិ និងកែច្នៃ ស្ថិតនៅក្នុងឃុំអូឧកញ៉ាហេងខេត្តព្រះសីហនុដែលមានប្រជាជនរស់នៅប្រមានជាង ២៥០ គ្រួសារ ប្រជា-ពលរដ្ឋនៅទីនោះភាគច្រើនប្រកបរបរធ្វើស្រែចម្ការ។

រមណីយដ្ឋាននេះបង្កើតឡើងដោយវិស័យឯកជន ដោយរៀបចំជារបាក់ទឹកធ្លាក់ និងមានចម្លាក់ដាប់ ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផ្ទាល់ដោយជាងចំលាក់ និងរូបមួយចំនួនទៀតនាំយកមករៀបចំដាក់បន្ថែមមានទម្រង់ស្រដៀងទៅនឹងចម្លាក់នៅតាមប្រាសាទបុរាណ។

រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាលមានទីតាំងស្ថិតនៅភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុមានចំងាយប្រមាណជា៣៤គីឡូម៉ែត្រពីក្រុងព្រះសីហនុដោយធ្វើដំណើរតាមបណ្តោលផ្លូវជាតិលេខ៤ ចន្លោះបង្គោលទី១៩១ និង១៩២។ ពេលមកដល់ភូមិសាស្រ្តខាងលើហើយ ត្រូវបត់ចូលតាមផ្លូវលំប្រមាណ៥គីឡូម៉ែត្រ ទើបដល់ទីតាំង។

រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល កំពុងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូល ទៅលេងកម្សាន្តឥតដាច់ បើទោះជារមណីដ្ឋាននេះកំពុងដំណើរការសាងសង់ក៏ដោយ។ រមណីយដ្ឋាន នេះបានរំលេចជាទិដ្ឋភាពដ៏អស្ចារ្យរួមបញ្ចូលគ្នារវាងធម្មជាតិដ៏ស្រស់ត្រកាល និងចម្លាក់ធ្វើឡើងតាមលំនាំបែបព្រហ្មសាសនា មានរូបព្រះម៉ែ ពស់ និង ព្រះសិវ: តាមលិទ្ធិ ព្រហ្មញ្ញសាសនា សត្វអណ្ដើក រូបគោនិង ដំរីជាដើម។ រមណីយដ្ឋាននេះស្ថិតនៅដំណើរការសាងសង់។

សូមភ្ញៀវទេសចរដែលបានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានា ចូលរួមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ សូមលើកទឹកចិត្ត ក្នុងការបន្ដថែរក្សា អនាម័យ ដើម្បីរមណីយដ្ឋានក្នុងខេត្តយើងស្អាត មានភ្ញៀវមកលេងច្រើនឋ៕
(ប្រភពក្រសួងទេសចរណ៍)

Post navigation