Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រន្ទះបាញ់​ក្បែរ​សេត​វិមាន​សម្លាប់​មនុស្ស​៣​នាក់ របួសធ្ងន់​ម្នាក់​

Views: 6

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មនុស្ស​បីនាក់ រួម​ទាំង​គូស្នេហ៍​វ័យ​ចំណាស់​មួយគូ ដែល​ទើប​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​លើក​ទី ៥៦ របស់​ពួកគេ ត្រូវបាន​ប្រកាស​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​ទី​៥​សីហា បន្ទាប់ពី​ត្រូវ​រន្ទះបាញ់​នៅក្នុង​សួន​ក្បែរ​សេត​វិមាន​។​

​រន្ទះ​បាន​បាញ់​លើ​ទីលាន​ឡា​ហ្វា​យ៉េត (Lafayette) ដែល​ជា​សួន​តូច​មួយ​នៅ​មួយ​ផ្លូវ​ពី​សេត​វិមាន ភ្លាមៗ​មុន​ម៉ោង ៧៖០០ យប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បណ្តាល​ឱ្យ​បុរស​ពីរ​នាក់​និង​ស្ត្រី​ពីរ​នាក់ “​រងរបួស​ធ្ងន់ធ្ងរ​គំរាម​ដល់​អាយុជីវិត​” នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ពី​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​បន្ទាន់​របស់​ក្រុង​វ៉ាស៊ីនតោន​។​

​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុងស្រុក ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ប៉ូលិស​ក្រុង​បានបញ្ជាក់​ថា ពួកគេ​ពីរ​នាក់​គឺ ឈ្មោះ ដូន​ណា មូលល័​រ (Donna Mueller) អាយុ ៧៥ ឆ្នាំ និង ជេ​មស៍ មូលល័​រ (James Mueller) អាយុ ៧៦ ឆ្នាំ​មក​ពី​ទីក្រុង​ជេនស៍​វីល (Janesville) ក្នុង​រដ្ឋ​វី​ស្កុន​សិន (Wisconsin) ត្រូវបាន​ប្រកាស​ស្លាប់​។​

​ក្មួយ​ស្រី​របស់​ពួក​គេ​ឈ្មោះ មី​សែ​ល ម៉ាក​ណេត (Michelle McNett) បាន​ប្រាប់​កាសែត ថា គូស្នេហ៍​មួយគូ​នេះ​គឺ​ជា​សង្សារ​នឹង​គ្នា​នៅ​វិទ្យាល័យ​ហើយ​កំពុង​នៅក្នុង​រដ្ឋធានី​ដើម្បី​ប្រារព្ធ​ខួប​អា​ពាហ៍​​ពិពាហ៍​របស់​ពួកគាត់​។​

​ប៉ូលិស​បាន​និយាយថា ក្រោយមក​ជនរងគ្រោះ​ទី​បី ជា​បុរស​អាយុ​២៩​ឆ្នាំ ក៏​បាន​ស្លាប់​ដោយសារ​របួស​ដែរ​។​

​មនុស្សពេញវ័យ​ម្នាក់ទៀត​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​អ្នកនាំពាក្យ​សេត​វិមាន​បាន​និយាយថា រដ្ឋបាលបៃដិ​ន “​សោកស្តាយ​ចំពោះ​ការបាត់បង់​ជីវិត​ដ៏​សោកនាដកម្ម​នេះ​”៕

​មនុស្ស​បីនាក់​ស្លាប់​និង​ម្នាក់​របួសធ្ងន់​ដោយសារ​រន្ទះបាញ់​ក្បែរ​សេត​វិមាន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍

Post navigation