Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រោងចក្របីនឹងបើកដំណើរការនៅខេត្តកំពង់ចាម កំពង់ស្ពឺ និង រាជធានី

Views: 1

ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាកាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា បានប្រកាសយល់ព្រមលើគម្រោងកសាងរោងចក្របីនៅក្នុងខេត្ត កំពង់ចាម រាជធានីភ្នំពេញ និង កំពុងស្ពឺ នៅក្នុងទុនសរុប ជាង ៥០ លានដុល្លារ។

ប្រភពដដែលបានឲ្យដឹងថា រោងចក្រទីមួយគឺរបស់ក្រុមហ៊ុន GREEN VISION RISING CO., LTD លើ គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំគ្រប់ប្រភេទ (Veneer, Wood Pallet, Plywood…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅនិងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៤៤,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

ប្រភពដដែលបានបន្តថា ទីពីរ គឺរបស់ក្រុមហ៊ុន ZHUO KANG SHOES CO., LTD លើ គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៤៩កន្លែង។

ប្រភពដដែលបានបន្ថែមទៀតថា សម្រាប់គម្រោងទីបី គឺនឹងដំណើរការដោយក្រុមហ៊ុន YANLING ACCESSORIES (CAMBODIA) CO., LTD លើ គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០៣កន្លែង៕/PC

Post navigation