Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រអិល​បាក់​ព្រិល​សម្លាប់​មនុស្ស​៩​នាក់​នៅ​អ៊ីតាលី​និង​អូទ្រីស ខណៈ​ព្យុះ​ព្រិល​វាយប្រហារ​ជួរ​ភ្នំ​អាល់​

Views: 11

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មនុស្ស​ប្រាំបួន​នាក់​បាន​ស្លាប់​នៅក្នុង​ការ​រអិល​បាក់​ព្រិល​នៅ​អូទ្រីស​និង​អ៊ីតាលី​កាលពី​ចុង​សប្តាហ៍​ដោយសារ​ព្រិល​ធ្លាក់​ខ្លាំង​និង​ថ្ងៃ​សម្រាក​តាម​សាលា​បាន​ទាក់​​ទាញ​អ្នកជិះ​ស្គី​ចូលទៅក្នុង​តំបន់​ភ្នំ​អាល់​។​

​ប៉ូលិស​បាន​និយាយថា ជនរងគ្រោះ​មួយ​ចំនួន​បាន​ស្លាប់​បន្ទាប់ពី​ជិះ​ស្គី​នៅ​តំបន់​ដែល​មិន​មាន​សញ្ញា​សម្គាល់ បើទោះបីជា​មាន​ការ​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​រអិល​បាក់​ព្រិល​ក៏ដោយ​។​

​កាលពី​ថ្ងៃអាទិត្យ អ្នកបើកបរ​រថយន្ត​កាយ​ព្រិល​ម្នាក់​នៅ​តំបន់​ធី​រ៉ូល​ខាងកើត (East Tirol) ក្នុងប្រទេស​អូទ្រីស​ត្រូវបាន​ប្រទះឃើញ​ស្លាប់​បន្ទាប់ពី​ត្រូវបាន​ព្រិល​អូស​យកទៅ​។ នៅ​ទីក្រុង​អេត​ស្តាល់ (Oetztal) អ្នកជិះ​ស្គី​ជនជាតិ​ចិន​អាយុ ៣២ ឆ្នាំ​បាន​ស្លាប់ ខណៈ​នៅ​ទីក្រុង​ហ្សីល​ឡឺ​តាល់ (Zillertal) យុវជន​អាយុ ១៧ ឆ្នាំ​មក​ពី​នូវែ​លសេ​ឡង់​ត្រូវបាន​កប់ស្លាប់​ក្រោម​ព្រិល​ហើយ​នៅ​ទីក្រុង​​ក្លេន​វ៉ាល់​សឺតាល់ (Kleinwalsertal) បុរស​ជនជាតិ​អាល្លឺម៉ង់​អាយុ ៥៥ ឆ្នាំ​ម្នាក់ ដែល​បាត់​ខ្លួន​តាំងពី​ថ្ងៃ​សុក្រ ត្រូវបាន​រកឃើញ​ស្លាប់​។​

​ការបាក់​ផ្ទាំង​ទឹកកក​ជាច្រើន​ត្រូវបាន​រាយការណ៍​នៅក្នុង​តំបន់​ធី​រ៉ូល​នៃ​ប្រទេស​អូទ្រីស​តែឯង ហើយ​អាជ្ញាធរ​បាន​កំណត់​កម្រិត​នៃ​ការព្រមាន​នៅ​កម្រិត ៤ នៅលើ​មាត្រដ្ឋាន ៥​និង​បាន​ជំរុញឱ្យមាន​​ការប្រុងប្រយ័ត្ន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន DPA រាយការណ៍​ថា ស្ត្រី​ជនជាតិ​អាល្លឺម៉ង់​អាយុ ៣១​ឆ្នាំ​ម្នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​តំបន់​ធី​រ៉ូល​ខាងត្បូង​នៃ​ប្រទេស​អ៊ីតាលី​នៅពេល​ដែល​ដុំ​ព្រិល​ដ៏​ធំ​បាន​ធ្លាក់ចុះ​ពី​​កម្ពស់ ២.២០០ ម៉ែត្រ​នៅ​ជិត​ច្រក​លី​ម៉ូ ប៉ាស​(Limo Pass) ស្ថិត​នៅ​ប្រហែល ៨០ គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​ទីក្រុង​បូល​ហ្សា​ណូ (Bolzano)​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​មាន​ភាពស្មុគស្មាញ​ដោយសារ​ខ្យល់​បក់​ក្នុង​ល្បឿន ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​នៅ​ក្រោម​ព្រិល​ជម្រៅ ២,៥ ម៉ែត្រ​។ ស្ត្រី​ម្នាក់​ទៀត​ដែល​ជិះ​ស្គី​ជាមួយ​នាង​ត្រូវបាន​រំដោះ​ចេញពី​ព្រិល​ដោយ​មិន​មាន​គ្រោះថ្នាក់​។​

​ជនរងគ្រោះ​ផ្សេងទៀត​កាលពី​ថ្ងៃ​សៅរ៍​រួម​មាន​មគ្គុទ្ទេសក៍​ស្គី​អាយុ ២៩ ឆ្នាំ​និង​ភ្ញៀវ​បុរស​អាយុ ៣៣ ឆ្នាំ​របស់​គាត់​ដែល​កំពុង​ជិះ​ស្គី​ឆ្ងាយ​ពី​កន្លែង​ជិះ​ស្គី​ដែល​បាន​រៀបចំ នៅ​ពេល​អ្នក​ជិះ​ស្គី​ទឹកក​កបាន​ជិះ​ស្គី​ពីលើផ្ទាំង​ទឹកកក​ដែល​បាក់​នៅ​ភ្នំ​សេន​អាន​តុ​ន (St Anton) ក្នុងប្រទេស​អូទ្រីស​។ ហើយ​នៅ​ទីក្រុង​កូ​ណឺ​តាល់ (Kaunertal) បុរស​អាយុ ៦២ ឆ្នាំ​ម្នាក់​ត្រូវបាន​សម្លាប់​ដោយ​ការ​រអិល​បាក់​ព្រិល​មួយទៀត​៕

​ជ្រលង​មួយ​នៅ​ទីក្រុង​អេត​ស្តាល់ កន្លែង​ដែល​អ្នកជិះ​ស្គី​ចិន​ស្លាប់​

​ក្រៅពី​អូទ្រីស និងអ៊ីតាលី ស្វីស​ក៏រង​ការវាយប្រហារ​ពី​ព្យុះទឹក​កកបាក់​ផងដែរ​

Post navigation