Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រសៀលថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

Views: 1

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតី បិទសន្និបាតបូក​សរុប​​​ការងារឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបង្ហាញឲ្យដឹងថាឆ្នាំ២០២២កន្លងទៅក្រសួងសម្រេចបាននូវការងារប្រកបដោយមោទ នភាពជាច្រើនដើ ម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ។

ជាក់ស្តែងក្នុងឆ្នាំ២០២២កន្លងទៅផលិតកម្មដំណាំ​សម្រេច​បានចំនួន ៣៤.៧១លានតោនក្នុងនោះដំណាំស្រូវចំនួន១១.៦២លានតោនដោយ​មានអតិរេក ៦.២៩លានតោនដំណាំ សាកវប្បកម្មចំនួន ៤.៤២លានតោននិង​ដំណំាឧស្សាហកម្មចំនួន ១៨.៦៧លានតោន។

កម្ពុជាបាននាំចេញជាផ្លូវការនូវផលិតផលកសិកម្មដែលមានតម្លៃ​សរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិកស្មើនឹងប្រមាណ ៨.៦ លានតោនទៅ​កាន់​ទិសដៅ៧៤ប្រទេស កើនឡើង៧.៨ភាគរយ ធៀបឆ្នាំ២០២១(៧.៩លានតោន)ក្នុងនោះការនាំចេញអង្ករសម្រេចបាន៦៣៧ពាន់តោនកើនឡើង៣.២៣ភាគ រយធៀបឆ្នាំ២០២១(៦១៧ពាន់តោន)និងកសិផលក្រៅពីស្រូវ​អង្ករសម្រេច​បាន៥.៧៨លានតោនកើនឡើង ១១.៦ភាគរយធៀបឆ្នាំ២០២១(៥.០១លានតោន ) ។ ជារួមវិស័យកសិកម្មបានចូលរួមចំណែក ២២.២ភាគ រយក្នុងផលិតផលសរុបក្នុង​ស្រុក​។

ក្រសួងបានចុះបញ្ជីពូជស្រូវថ្មីពីរប្រភេទគឺចំប៉ីស ៧០ និងកង្រីដែលទើបត្រូវបាន​បង្កាត់ ។ ពូជចំប៉ីស ៧០ គឺជាប្រភេទពូជស្រូវស្រាលមានអាយុកាលពី៩៣ ដល់៩៧​ថ្ងៃមានគ្រា ប់អង្ករសថ្លាក្លិនក្រអូបឈ្ងុយនិងផ្តល់ទិន្នផលជាមធ្យម៣.២ដល់​ ៤.៩តោន/ហិកតា ។ ឯពូជកង្រីក៏ជាប្រភេទពូជស្រូវស្រាលដែរប៉ុន្តែមានអាយុ​កាល​កាន់​តែខ្លីគឺត្រឹមតែ៧៨ ដល់ ៨៤ថ្ងៃប៉ុណ្ណោះជាស្រូវមិនប្រកាន់រដូវនិងផ្តល់ទិន្នផលជាមធ្យម ៤.៣ ដល់ ៧.១តោន/ហិកតា។ ពូជចំប៉ីស ៧០ គឺជាស្នាដៃរបស់លោកបណ្ឌិត អ៊ុក ម៉ាការា អតីតនាយកវិទ្យាស្ថាន CARDIហើយពូជកង្រីគឺជាស្នាដៃរបស់លោកបណ្ឌិត ឃុន លាងហាក់ ។

ផលិតផលកៅស៊ូសម្រេចបានចំនួន ៣៨២ពាន់តោនកើនឡើង ៣.៨ភាគរយ ធៀបឆ្នាំ២០២១។ ការនាំចេញកៅស៊ូសម្រេចបានជាង ៣៧២ពាន់តោនគិត ជាទឹកប្រាក់ចំនួន ៥២៧.៧៧លានដុល្លារអាមេរិកកើនឡើង ១.៨១ភាគរយ ធៀបឆ្នាំ​២០២១។

វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាបង្កើតបានក្លូនកៅស៊ូចំនួន២ប្រភេទ(G12 និងG19)ដែលក្លូនទាំងពីរមានសក្តានុពលផ្តល់ជ័រខ្ពស់លើសពូជធម្មតាប្រហែល ៣០ ភាគរយ ។ ក្លូនទាំងពីរកំពុងត្រូវអង្កេតនិងវាយតម្លៃពីគុណភាពក្នុងរយៈពេលវែង មុននឹងដាក់ឱ្យ​ប្រើ​ប្រាស់នៅឆ្នាំខាងមុខ។ ក្រសួងក៏បានជំរុញឱ្យមានការអភិរក្ស និងព្យាបាលដើម​កៅ​ស៊ូ​ចាស់ៗដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងឱ្យបានល្អ និងជំរុញឱ្យវិទ្យាស្ថានពង្រីកការផលិត ពូជកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះតាមតម្រូវការជាក់ ស្តែងនៅទូទាំងប្រទេស។

អនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វនៅតែ​បន្ត​ធានាបានការផ្គត់ផ្គង់សាច់និងផលិតផលសត្វសម្រាប់បំពេញតម្រូវការរបស់ប្រជា​ពល​រដ្ឋ ។ ក្នុងឆ្នាំ ២០២២ផលិតកម្មសត្វ សរុបសម្រេចបាន ៦៥.២០លានក្បាលកើនឡើង ៨.៨ភាគរយធៀបឆ្នាំ២០២១ ក្នុងនោះការចិញ្ចឹមលក្ខណៈពាណិជ្ជកម្មបានកើនឡើងដល់៤១ភាគរយស្មើនឹង ២៦.៥៦លា​ក្បាល។ ពាក់ព័ន្ធការងារសុខភាពសត្វក្រសួងបានបន្តពង្រឹងសេវាចាក់ ថ្នាំការពារជំងឺឆ្លងសត្វនិងព្យាបាលជំងឺសត្វជូនប្រជាជននិងគ្រប់គ្រងជំងឺឆ្លងសត្វបានល្អប្រសើរដោយបាន ទប់ស្កាត់ការផ្ទុះឡើងជាថ្មីនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក តាមរយៈការពង្រឹងការឃ្លាំមើលនិងការឆ្លើយតបបានទាន់ពេលវេលា។

ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាពត្រូវបានជំរុញដើម្បីធានាបាននូវការផ្គត់ផ្គង់កាត់បន្ថយការនាំចូលនិងរក្សាបានតុល្យភាពតម្លៃទីផ្សារ។ ផលនេសាទនិងវារីវប្បកម្មសម្រេច បានជាង៨៦២ពាន់តោនក្នុងឆ្នាំ២០២២ កើនឡើង០.៦៨ភាគរយធៀបឆ្នាំ២០២១ ។

ពាក់ព័ន្ធនឹងអនុវិស័យព្រៃឈើក្រសួងបានសហការជាមួយស្ថាប័នស្រាវ​ជ្រាវ​ជាតិ-​អន្តរជាតិនិងបានកត់ត្រាឃើញនូវប្រភេទរុក្ខជាតិនិងសត្វព្រៃថ្មីៗមួយចំនួនថែមទៀតដូចជា កេសរកូល ២៥ប្រភេទ, រុក្ខជាតិផ្សេងៗ ៤៥០ប្រភេទ,ថនិកសត្វតូចៗ និងប្រចៀវ-ជ្រឹង៧៩ប្រភេទ, បក្សី ១០៨ប្រភេទ,ឧរង្គសត្វ (ល្មូន) ២៥ប្រភេទ,ថលជលិកសត្វ(សត្វរស់ក្នុង ទឹកនិងលើគោកបាន) ២៥ប្រភេទនិងបាណកសត្វនិងសត្វឥតឆ្អឹងកង (សត្វល្អិត) ១៥០ប្រភេទ។

ចំពោះការងារគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចក្រសួងបានត្រួតពិនិត្យការអនុវត្តរបស់ក្រុមហ៊ុននៅទូទាំងប្រទេសជួយដោះស្រាយបញ្ហាប្រឈមទាំងឡាយដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអនុវត្តតាមផែនការកំណត់។ ជាមួយគ្នានេះការវាយតម្លៃពីលទ្ធភាពជាក់ស្តែងក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុន មួយចំនួនដែលមានវឌ្ឍនភាពតិចតួចក៏នឹងឈានទៅដល់ការស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីនិរាករណ៍គម្រោ ងនិងប្រគល់ឱ្យទៅក្រុមហ៊ុនផ្សេងដែលមានសមត្ថភាពពិតប្រាកដទទួលអនុវត្តបន្តដោយមិនបង្កើតដីសម្បទានសេដ្ឋកិច្ចថ្មីទៀតឡើយ។

វិស័យកសិកម្មនៅតែបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀងលើកកម្ពស់កម្រិតជីវភាពប្រជាជនកាត់បន្ថយភាពក្រីក្របង្កើនការនាំចេញនិងទ្រទ្រង់កំណើ នសេដ្ឋកិច្ចជាតិទោះបីជាទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនិងវិបត្តិសកលក៏ដោយ៕

Post navigation