Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រថយន្ត ១៨ គ្រឿង ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ជិត ១.០០០ នាក់ ពី​រាជធានី​ភ្នំពេញ មក​ខេត្តសៀមរាប ដោយ​ឥតគិតថ្លៃ

Views: 5

ដោយៈ បាយ័ន / សៀមរាបៈ នា​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នេះ បងប្អូន​ប្រជាពលរដ្ឋ ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត បានធ្វើ​ដំណើរ​តាម រថយន្តក្រុង ដោយ​ឥតគិតថ្លៃ ទៅលេង​ស្រុកកំណើត ដើម្បី​ជួបជុំ​បងប្អូន​ក្រុមគ្រួសារ នៅ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ក្នុង​ព្រឹក​នេះ ក្រុមការងារ​ដឹកជញ្ជូន បាន​ប្រើប្រាស់ រថយន្ត​ចំនួន ១៨ គ្រឿង និង​មាន​អ្នកធ្វើដំណើរ​ចំនួន ៩៩០ នាក់​។ នេះ​បើតាម​ការបញ្ជាក់ ឱ្យដឹង​របស់ រដ្ឋបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា នេះ​។​

​ជាមួយគ្នានេះដែរ បងប្អូន​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេ​ជោ នាយក​ដ្ឋ​មន្ត្រី ដែល​បាន​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ ដោយ​អនុញ្ញាតឱ្យ​រថយន្ត​រប​ស់ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ដឹកជញ្ជូន បងប្អូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​។

​សូមបញ្ជាក់ថា រថយន្ត​ត្រូវ​ចេញដំណើរ​នៅ​ទីតាំង និង​កាលបរិច្ឆេទ ដូចខាងក្រោម​៖
១-​ចេញពី​ភ្នំពេញ មក​សៀមរាបៈ​
-​ចាប់ពី​ថ្ងៃទី​២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ​២០២២ ចេញដំណើរ​នៅ​ម៉ោង ៥:៣០ នាទី​ព្រឹក (​ចេញ​ជា​បន្ទាប់ រហូត​អស់​រថយន្ត​) នៅ​ទីតាំង រង្វង់​មូល ទេព​មច្ឆា ស្ពាន​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

២-​ចេញពី សៀមរាប ទៅ​ភ្នំពេញៈ​
-​ចាប់ពី​ថ្ងៃទី​២៣ ដល់ ២៥ ខែកញ្ញា ឆ្នាំ​២០២២ ចេញដំណើរ នៅ​ម៉ោង ១:០០ នាទី រសៀល (​ចេញ​បន្តបន្ទាប់ រហូត​អស់​រថយន្ត​) ។​
-​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ចេញដំណើរ​នៅ​ម៉ោង ៦:០០ នាទី​ព្រឹក (​ចេញ​ជា​បន្តបន្ទាប់ រហូត​អស់​រថយន្ត​) នៅ​ទីតាំង​ចំណត​គ្រឹះស្ថាន​អង្គរ ជិត​រង្វង់​មូល ៦០ ម៉ែត្រ ខេត្តសៀមរាប​៕ V / N

Post navigation