Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រថយន្តនិងម៉ូតូបុកទង្គិចគ្នាបណ្ដាលឱ្យក្មេងអាយុជាង១០ក្មេងម្នាក់ស្លាប់

Views: 8

ដោយ:សុខុម/ស្ទឹងត្រែង៖គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់រវាងរថយន្ត ដឹក ស្រាបៀរ បាន បុកទង្គិចជាមួយម៉ូតូក្មេងជិះឌុបគ្នាពេញទំហឹងបោកផ្ទុក ទៅនឹង គម្របលូបណ្ដាលឱ្យក្មេងម្នាក់បាត់បង់ជីវិត។ហេតុការណ៍នោះបាន កើតឡើងកាលពីរសៀលថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ២០២៣ស្ថិតនៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា តាមកាមេរ៉ាសុវត្ថិភាពមាន រថយន្ត ធំមួយគ្រឿងដឹកស្រាបៀរគ្រុឌកំពុងបើកបរក្នុងទិសដៅពីត្បូងទៅជើង។ចំណែកម៉ូតូក្មេងប្រុសពីរនាក់ឌុបគ្នាធ្វើដំណើរពីលិចទៅកើតដោយឆ្លងកាត់ផ្លូវខ្វែង។លុះទៅដល់ចំណុចផ្លូវខ្វែងរថយន្តនិងម៉ូតូបានបុកទង្គិចគ្នា បណ្ដាលឱ្យគាបជាប់នៅក្រោមរថយន្តអូសចម្ងាយជាច្រើនម៉ែត្រទៅផ្ទប់នឹងគម្របលូបណ្ដាលឱ្យក្មេងម្នាក់ដែលស្គាល់ថាគឺជាកូនអ្នកលក់គុយទាវពោះគោនៅក្បែរសួនច្បារភូមិព្រែកក្រុងស្ទឹងត្រែងជាអ្នកឌុបបាត់បង់ជីវិត។អ្នករួមដំណើរតាមម៉ូតូផុតពីគ្រោះថ្នាក់។

ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចផ្នែកជំនាញនគរបាលចរាចរណ៍ផ្លូវគោកបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕សរន-PC

Post navigation