Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់​

Views: 1

​ដោយ​: ចាន់តូ​/​ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់ទៀត រងរបួស​ស្រាល បន្ទាប់ពី​រថយន្ត​មួយគ្រឿង បុក​ចំ​ម៉ូតូ​ពីមុខ​ពេញទំហឹង នៅវេលា​ម៉ោង​១១:១០​នាទី​យប់​ថ្ងៃ​ចន្ទ ទី​៣០ ខែឧសភា ឆ្នាំ​២០២២ នៅត្រង់ចំណុច​ស្តុ​ប​ផ្លូវបំបែក​ជា​បួន (​វត្ត​មហាមន្ត្រី​) ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះសីហនុ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន បញ្ជាក់​ដល់​ក្រុមការងារ​ឲ្យ​បានដឹងថា​៖ នៅមុន ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក​មួយគ្រឿង ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HJ.០០៧៤ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៦៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។

លុះ​ពេលធ្វើ​ដំណើរ​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះសីហនុ​ក្នុងទិសដៅ​ពី​ស្តុ​ប​៤២​ជាន់​ឆ្ពោះទៅកាន់​ស្តុ​ប​អាងទឹក ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់ ហោះ​ផ្លោង​ខ្ទាត​បោក​ក្បាល ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​រងរបួស​ស្រាល​។ ចំណែក​ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ខ្ទេច​ស្ទើរ​ទាំងស្រុង​។ ឯ​រថយន្ដ​បង្ក​បើក រត់គេច​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​។

​ជនរងគ្រោះ​ដែល​ស្លាប់ ជា​ជនជាតិ​វៀតណាម អាយុប្រមាណ ៣០ ឆ្នាំ​ជាង ស្នាក់នៅ​ម្តុំ​ផ្សារ​ប៉េសេ តាម​បណ្តោយ​ផ្លូវ​៣៧១ មុខរបរ មេជាង​កម្មករសំណង់ (​ស្លាប់ )​។

​ក្រោយពេល កើតហេតុ សម្ថ​កិច្ច​ជំនាញ ផ្នែក​ចរាចរណ៍ បានធ្វើ ការវាស់វែង និង​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ ទ​ទួ​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក​សម្ថ​កិច្ច​ជំនាញ​ផ្នែក ចរាចរណ៍ ធ្វើការ​ស្រាវជ្រាវ​នៅពេល​ក្រោយ​៕​

Post navigation