Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រថយន្តបុក​ត​គ្នា​៥០​គ្រឿង​សម្លាប់​មនុស្ស​១៦​នាក់​នៅ​ចិន​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ការបុក​ត​គ្នាជាច្រើនករណី​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​នៅ​ចិន​កណ្តាល​បាន​សម្លាប់​មនុស្ស​១៦​នាក់​និង​របួស​រាប់សិប​នាក់​ទៀ​ត នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អាជ្ញាធរ​កាលពី​ថ្ងៃអាទិត្យ ដោយ​​រូបភាព​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​ក្នុងស្រុក បានបង្ហាញរ​ថយន្ត​ធំ​ឆេះ​និង​រថយន្ត​ទេសចរណ៍​រង​ការកំពឹត​កំ​ពៀច​។​

​ប៉ូលីស​ចរាចរណ៍​មូលដ្ឋាន​ម្នាក់​បាន​និយាយថា រថយន្ត​ជិត​៥០​គ្រឿង​ពាក់​ព័ន្ធ​នឹង​ការបុក​គ្នាត​គ្នា​ជាច្រើន​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​នៅក្នុង​ខេត្ត​ហ៊ូ​ណាន​(Hunan)​តែ​ក្នុង​រយៈពេល​ដប់​នាទី​កាលពី​ល្ងាច​ថ្ងៃ​​សៅរ៍ ដោយ​«​រថយន្ត​ខ្លះ​ឆេះ​»​។​

​រូបភាព​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​People’s Daily​បានបង្ហាញ​រថយន្ត​ធំ​ជាច្រើន​ឆេះ​និង​រថយន្ត​តូច​កំពឹត​កំពៀចឬ​ក្រឡាប់​នៅ​ពេល​ផ្សែងខ្មៅ​ហុយ​ចេញពី​កន្លែង​បុក​ទង្គិច​។​

​ប៉ូលីស​ចរាចរណ៍​បាន​និយាយ​ថា​មនុស្ស​១៦​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការបុក​ត​គ្នាជាច្រើន រួម​មាន​រថយន្ត​ចំនួន​ប្រាំពីរ​នៅក្នុង​ការបុក​គ្នា​មួយ​។​ក្នុងចំណោមអ្នករងរបួស​៦៦​នាក់​​ដែលត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​​ព្យាបាល រួមមាន​អ្នករងរបួស​ធ្ងន់​ប្រាំ​បីនាក់​៕

​បុគ្គលិក​ជួយសង្គ្រោះ​ជាង​២៨០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​បុក​គ្នា​ជា​ច្រើន​កាលពី​ថ្ងៃ​សៅរ៍​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​ក្នុង​ទីក្រុង​ឆាង​សា​

Post navigation