Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រថយន្តដឹកឈើប្រណិត ប្រភេទធ្នង់ ព្យាយាមបើករត់ ជាប់អន្ទាក់សមត្ថកិច្ច ខេត្តកំពង់ធំ

Views: 3

ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ រថយន្តដឹកឈើប្រណិត ប្រភេទធ្នង់ ១គ្រឿង ត្រូវបានកម្លាំងផ្នែករដ្ឋបាលព្រៃឈើស្ទោង សហការជាមួយកម្លាំងអធិការរដ្ឋបាល ព្រៃឈើខាងជើងបឹងទន្លេសាប និងកម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ តាមបង្រ្កាបបាន ខណៈអ្នកបើកបរ បានព្យាយាមបើក រត់គេចខ្លួន។

ប្រភពពីសមត្ថកិច្ចជំនាញ បានឲ្យដឹងនៅថ្ងៃទី១៣ ខែមករានេះថាៈ បន្ទាប់ពី ប្រជាពលរដ្ឋ បានជូនដំណឹងថា មានរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរី (ឆ្លាម) ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-1848 ដឹកឈើខុសច្បាប់ ចេញពី ស្រុកជ័យសែន ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ។ ជាក់ស្តែង នៅវេលាម៉ោង ប្រមាណ ៧ និង ៣០នាទី យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ច បានប្រទះឃើញរថយន្ត ដែលមានភិនភាគ ដូចអ្វីដែលបញ្ជាក់ខាងលើមែន នៅត្រង់ចំណុចព្រំប្រទល់ ខេត្តព្រះវិហារ-ខេត្តកំពង់ធំ សមត្ថកិច្ច ក៏បានឃាត់ ក្នុងគោលបំណងពិនិត្យមើលថា រថយន្តនេះដឹកអ្វី ប៉ុន្តែរថយន្តនោះ ព្យាយាមបើករត់ ក៏ដេញតាមចាប់ជាប់ នៅចំណុចផ្ទះសំណាក់មួយកន្លែង ទល់មុខវត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ (រថយន្តខាងលើ បើកគេចចូល) ។

ប្រភពដដែល បានបន្តឲ្យដឹងទៀតថាៈ បន្ទាប់ពីឃាត់បាន សមត្ថកិច្ច បានពិនិត្យ ឃើញជាក់ស្តែងថា រថយន្តនេះ បានដឹក ជញ្ជូនឈើប្រណិត ប្រភេទធ្នង់ ក្នុងនោះនីវ ចំនួន ១៦៣ សន្លឹក និងឈើអារជ្រុង ចំនួន ២៣ ដុំ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បាននាំយកវត្ថុតាង យកមករក្សាទុក នៅផ្នែករដ្ឋបាល ព្រៃឈើ ស្ទោង រង់ចាំចាត់ការបន្ត តាមនីតិវីធី ៕ V / N

Post navigation