Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយសមភាគីអេមីរ៉ាត់អារ៉ាប់រួម

Views: 11

ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានអះអាងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក ថានី ប៊ិន អាមេដ អាល់ ហ្សេយូឌី ( Thani Bin Ahmed Al Zeyoudi ) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នៅអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម របស់ក្រុមប្រទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងឱកាសនោះ លោក រដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក្នុងជំនួបទ្វេភាគីនេះ ក្នុងគោលបំណងពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងវិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម។

នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានកត់សម្គាល់លើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេស កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងបានផ្លាស់ប្ដូរទស្សនាទានល្អៗមួយចំនួន សម្រាប់បរិការណ៍នៃការស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺ កូវីដ-១៩ ដែលមានដូចជា តាមរយៈការជួយជំរុញច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធឱ្យដំណើរការល្អក្នុងការជំរុញភាពធន់រឹងមាំរបស់សេដ្ឋកិច្ច។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានរំលឹកឡើងវិញនូវតួនាទីដ៏សំខាន់របស់វិស័យឯកជននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយភាគីទាំងពីរនឹងពិនិត្យលទ្ធភាពក្នុងការជំរុញការរៀបចំនូវព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចផ្សេងៗ នាពេលអនាគត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានប្ញេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរនេះ ជាពិសេសពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន ថែមមួយកម្រិតទៀត៕ N

រូបភាពក្រសួងពាណិជ្ជកម្ម

Post navigation