Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖តាមរយៈការអនុវត្តគម្រោងរេដបូក (REDD+) បានផ្តល់ផលប្រយោជន៍ជូនប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ

Views: 11

ដោយ៖ដេប៉ូ/ ព្រះវិហារ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា៖«ប្រទេសដែលមានសិទ្ធិទទួលផលពីគម្រោងរេដបូក (REDD+) គឺជាប្រទេសដែលប្រើប្រាស់ព្រៃឈើរបស់ខ្លួនប្រកបដោយនិរន្តរភាព»។


គូរបញ្ជាក់ថា៖ការថ្លែងពីសំណាក់ លោក រដ្ឋមន្រ្តី បែបនេះបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញ ចុះពិនិត្យការធ្វើសារពើភណ្ឌព្រៃឈើនៅក្នុងឡូត៍គំរូ ដើម្បីវាស់ BIOMASS ដើម្បីគណនាបរិមាណកាបូនស្តុក នៅក្នុងព្រៃសម្រាប់ការធ្វើរេដបូក ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជាមួយគ្នានេះលោក រដ្ឋមន្រ្តី បានមានប្រសាស៍ថា៖«កម្ពុជាបានឈានមកដល់បរិបទ រក្សាឈើឈរដើម្បីបង្កើនចំណូល សម្រាប់ការអភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន» តាមរយៈការអនុវត្តគម្រោងរេដបូក (REDD+) បានផ្តល់ផលប្រយោជន៍ជូនប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិតាមរយៈ ការកសាងផ្លូវ ការបំពាក់ប្រព័ន្ធទឹកស្អាត ការដាំដំណាំកសិកម្ម ការផ្តល់ពូជសត្វ មធ្យោបាយ និង សម្ភារសម្រាប់ការល្បាតព្រៃជាដើម។
កម្ពុជាបាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) ដែលជាយន្តការអន្តរជាតិមួយសម្រាប់ជួយទប់ស្កាត់ការបាត់បង់ និងរេចរិលព្រៃឈើ និងចូលរួមកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ តាំងពីឆ្នាំ២០០៧ តាមរយៈទីផ្សារកាបូនស្ម័គ្រចិត្ត ។បច្ចុប្បន្នប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគីរី ខេត្តក្រចេះ (គម្រោងរេដបូកកែវសីមា) ខេត្តកោះកុង និងពោធិ៍សាត់ (គម្រោងរេដបូកក្រវាញខាងត្បូង) ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ (គម្រោងរេដបូកព្រៃទ្បង់)ជាដើម៕ N

Post navigation