Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្រ្តីកសិកម្មជួបពិភាក្សាជាមួយនឹងអនុប្រធានរង មូលនិធិអភិវឌ្ឍ កសិកម្ម អន្ដរជាតិ

Views: 6

ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ដ្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួល ជួបសម្ដែងការគួរសមជាមួយ លោក ស្រី ជេយូតស្នា ភូរី ( Jyotsna Puri )អនុប្រធានរងមូលនិធិអភិវឌ្ឍ កសិកម្ម អន្ដរជាតិ ហៅកាត់ថា IFAD នារសៀល ថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៣ ។

នាឱកាសនោះ លោក ឌិត ទីណា បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងមូលនិធិ IFAD និង ក្រសួងកសិកម្មតាមរយៈ កម្មវិធី ASPIRE។ កម្មវិធី ASPIRE ដែលបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរតាមរយៈការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ចាំបាច់នានានៅក្នុងវិស័យកសិកម្ម ព្រមទាំងការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកកសិកម្មទំនើបដល់កសិករខ្មែរចំនួនរាប់ម៉ឺនគ្រួសារ ។

គួរជម្រាបជូនថា បន្ទាប់ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុបិទបញ្ចប់នៅចុងឆ្នាំ២០២២ មូលនិធិអភិវឌ្ឍន៍ កសិកម្ម អន្ដរជាតិ IFAD បានសម្រេចបន្តគាំទ្រនូវការអនុវត្តកម្មវិធីផ្ដល់សេវាកម្ម កសិកម្ម ដើម្បីជំរុញសេដ្ឋកិច្ច ជនបទ និង ពាណិជ្ជកម្មកសិកម្មប្រកបដោយបរិយាបន្ន (ASPIRE-AT) ក្នុងគោលបំណងបង្កើនប្រាក់ចំណូលគ្រួសារកសិករ និង ពលករ នៅ ជនបទ តាមរយៈកំណើនវិស័យកសិកម្មប្រកបដោយ និរន្ដរភាព និង បរិយាបន្ន ដោយផ្អែកលើការនាំចេញនិងទីផ្សារក្នុងស្រុក ។

បើតាមការរំពឹងទុកកម្មវិធី ASPIRE-AT នឹងផ្ដល់ផលដល់គ្រួសារកសិករខ្នាតតូចចំនួន ១២៥.០០០ ដែលមានភាពក្រីក្រ ឬ ក្បែរក្រីក្រ និង ងាយធ្លាក់ក្នុងភាពក្រីក្រដោយសារការប្រែប្រួលអាកាសធាតុ ទីផ្សារ កសិកម្ម ឬផលវិបាកផ្សេងៗព្រមទាំងអ្នកដែលមានលទ្ធភាពទាញ យកកាលានុវត្តភាពពីវិស័យកសិកម្ម ។ ប្រជាជនដែលទទួលផលពីកម្មវិធី ASPIRE-AT មាន ស្ដ្រីប្រមាណ ៥០% យុវជន ២០% និង ជនជាតិដើមភាគតិច ចំនួន ១,៥%៕

ចាប់តាំងពីឆ្នាំ២០១៤មក មូលនិធិ IFAD បានផ្ដល់ ហិរញ្ញប្បទាន និង សហការ យ៉ាងជិតស្និទ្ធជាមួយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងការអនុវត្តកម្មវិធី ផ្សព្វផ្សាយ បច្ចេកទេស កសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE ដែលមាន រយៈពេល ៧ ឆ្នាំ។

Post navigation