Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្រ្តីកសិកម្មជួបឯកអគ្គរដ្ឋទូតប៉ាគីស្ថាន

Views: 7

ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ០៣ ខែ កុម្ភៈបានជួបពិភាក្សាការងារជាមួយ លោក ហ្សាហ៊ីរូឌីន បាបា ថាហេម ( Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារនេះ លោក រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការស្វែងរកនូវការធ្វើសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងសកម្ម ពិសេសក្នុងវិស័យកសិកម្ម ហើយក៏បានស្នើឱ្យភាគីប៉ាគីស្ថានពិនិត្យលទ្ធភាពបញ្ជូនអ្នកជំនាញបណ្តុះបណ្តាលភាសាអង់គ្លេសក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងកិច្ចការស្រាវជ្រាវឱ្យកាន់តែមានភាពទូលំទូលាយ។
លោករដ្ឋមន្ដ្រីឯកភាពចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ដែលលើកឡើងអំពីតម្រូវការនៃផែនការការងារ (Framework) ដើម្បីជាផ្លូវដើរមួយច្បាស់លាស់ក្នុងការអនុវត្តការងារ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ។

ក្រៅពីប្រធានបទទាំងពីរនេះ លោករដ្ឋមន្ដ្រី និងលោក ឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីលទ្ធភាពនៃការនាំចូលជីកសិកម្មដែលមានគុណភាពនិងតម្លៃប្រកួតប្រជែង ពីប្រទេសប៉ាគីស្ថានមកកាន់ទីផ្សារកម្ពុជា។

ដ្បិតតែការនាំចូលជីពីប៉ាគីស្ថានចូលមកកម្ពុជាអាចធ្វើបានតាមយន្តការច្រើនក៏ពិតមែន ប៉ុន្តែភាគីទាំងពីរយល់ស្របគ្នាថា មានតែការវិនិយោគរួមគ្នារវាងវិនិយោគិនទាំងពីរទេ ដែលជាយន្តការអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព៕ N

Post navigation