Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្រ្តីកសិកម្មស្វាគមន៍ចំពោះកម្មវិធីវិនិយោគថ្មីរវាង EU និងកម្ពុជា លើវិស័យកសិកម្ម

Views: 2

ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ចំពោះកម្មវិធីវិនិយោគថ្មីរវាង EU និងកម្ពុជា លើវិស័យកសិកម្ម ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានអះអាងថា ការគាំទ្រនេះ បានធ្វើឡើងនៅក្នុងអំឡុងពេល លោក ឌិត ទីណា បានជួបពិភាក្សាការងារជាមួយលោក ម៉ារីយូ រុនកូនី ( Mario Ronconi) គណៈប្រតិភូអាស៊ីអាគ្នេយ៍នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (INTPA) របស់គណៈកម្មការអឺរ៉ុប (EU) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ​២០២៣ ។​

ក្នុងជំនួបពិភាក្សាការងារនេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់តំណាងគណៈកម្មការអឺរ៉ុបឱ្យពិនិត្យពិចារណាលើបញ្ហាហិរញ្ញប្បទានហិរញ្ញាវត្ថុ ដែលជាគន្លឹះក្នុងការអភិវឌ្ឍវិស័យកសិកម្ម ធ្វើយ៉ាងណាបង្កើនផលិតភាពប្រកបដោយប្រសិទ្ធភាព ដោយក្នុងនោះត្រូវពិនិត្យទាំងការវិនិយោគ និងទីផ្សារ ក្នុងខ្សែច្រវាក់ផលិតកម្ម ពិសេសផ្តោតជាសំខាន់លើគុណភាពនិងតម្លៃ ជាជាងបរិមាណ។ លើសពីនេះទៀត ត្រូវធ្វើយ៉ាងណាឱ្យអ្នកផលិត ឬកសិករមើលឃើញពីតម្លៃឬផលចំណេញនៃការមិនប្រើសារធាតុគីមីលើផលិតផលកសិកម្ម។

សូមជម្រាបផងដែរថា គោលបំណងនៃជំនួបនេះ គឺដើម្បីធ្វើការផ្លាស់ប្តូរយោបល់លើអាទិភាពសំខាន់ៗរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលស្របនឹងកិច្ចសហប្រតិបត្តិការអាទិភាពរបស់សហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យកសិកម្ម ដែលពេលថ្មីៗនេះ EU បានពិគ្រោះយោបល់ស៊ីជម្រៅជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួង ដើម្បីកំណត់កិច្ចការចម្បងនិងអាទិភាព ដែលត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ សំដៅជំរុញការនាំចេញផលិតផលដែលមានតម្លៃទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះរួមមានសហភាពអឺរ៉ុប និងតំបន់អាស៊ានជាដើម៕ N

Post navigation