Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រៀង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សត្តឃាតដ្ឋាន និង​ការធ្វើ​អាជីវកម្ម​សត្វ​

Views: 2

​ដោយ​: ជា សីហ​:/​ភ្នំពេញ​: លោក ឌិ​ត ទីណា រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៣ បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សត្តឃាតដ្ឋាន និង​ការធ្វើ​អាជីវកម្ម​សត្វ ដោយមាន​ការចូលរួម​ពី​មន្ដ្រី​នៃ​អគ្គនាយកដ្ឋាន​ជំនាញ ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​សូមជម្រាបថា សេចក្ដីព្រាង​អនុក្រឹត្យ​នេះ មាន​៧​ជំពូក និង​២៧​មាត្រា សំដៅ​កំណត់​ការគ្រប់គ្រង​សត្តឃាតដ្ឋាន សកម្មភាព​អាជីវកម្ម​ពិឃាតសត្វ ការត្រួតពិនិត្យ​អនាម័យ​សត្វ សាច់ និង​ផលិតផល​សត្វ នៅតាម​សត្តឃាតដ្ឋាន និង​កន្លែង​តាំង​លក់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​សត្វ ការពារ​សុខភាព​សត្វ ធានា​គុណភាព​ផលិតផល និង​ការពារ​សុខភាព​សាធារណៈ​នៅ​កម្ពុជា​៕​.mara

Post navigation