Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ៖ ករណី​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​អ្នករងគ្រោះ ដោយ​គ្រោះថ្នាក់ ចរាចរណ៍ មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា និង​រួមទាំង​រថយន្ត​ដឹក​សព​

Views: 4

ដោយៈ ទេព មង្គល / ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានបញ្ជាក់ នៅក្នុង​លិខិត​មួយច្បាប់​របស់លោក នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​ថាៈ ក្រសួង ធ្លាប់​បានធ្វើ​ការណែនាំ ករណី​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​អ្នករងគ្រោះ ដោយ​គ្រោះថ្នាក់ ចរាចរណ៍ មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា និង​រួមទាំង​រថយន្ត​ដឹក​សព (​ស្លាប់​ក្នុង​មន្ទីរពេទ្យ ឬ​ដោយ គ្រោះថ្នាក់​ចរាចរណ៍​) ដឹក​ពី​មន្ទីរពេទ្យ ឬ​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍ ទៅកាន់​លំនៅដ្ឋាន​សព​។​

​ពាក់ព័ន្ធ​នឹង​ករណី ខាងលើនេះ លោក ម៉ម ប៊ុនហេង បានលើកឡើង​ថាៈ កន្លងមក មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី ខេត្ត ទាំងអស់ ក៏បាន​ធ្វើការ​ណែនាំ ដល់​មន្ទីរពេទ្យ មណ្ឌល​សុខភាព ដើម្បី​សហការគ្នា ពង្រឹង​សេវា​រថយន្ត សង្គ្រោះបន្ទាន់ ពិសេស​សម្រាប់ អ្នករងគ្រោះថ្នាក់​ចរាច​រណ៍ បាក់បែក​ឆ្អឹង ហូរឈាម ឬ​សន្លប់ ត្រូវការ​សង្គ្រោះ​អាយុជីវិត ដើម្បី​ចូលរួមចំណែក កាត់បន្ថយ​អត្រា​ស្លាប់ ដោយ​គ្រោះថ្នាក់ ចរាចរណ៍​។​

​លោក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សង្ឃឹមថាៈ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ទាំងអស់ យកចិត្តទុកដាក់​ណែនាំ ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល ពង្រឹង​សេវា​សង្គ្រោះបន្ទាន់ ក្នុង​មន្ទីរពេទ្យ សេវា​រថយន្ត​សង្គ្រោះ ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ឬ​ដឹក​អ្នករបួស​ធ្ងន់ធ្ងរ ជាពិសេស​អ្នករងគ្រោះថ្នាក់​ចរាចរ​ណ៍ ដោយ​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ដឹកជញ្ជូន និង​សេវា​រថយន្ត​ដឹក​សព ទៅ​លំនៅដ្ឋាន​នៃ​សព ដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕/V​

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល

Post navigation